មេដឹកនាំទាំងពីរធ្វើរឿងមួយនេះទាំងគ្មានក្នុងកម្មវិធីគ្រងទុក ធ្វើឲ្យអ្នកកាសែតទះដៃប៉្រាវ… (មានវីឌីអូ)

3425 Views
April 27, 2018

ប្រិយមិត្តដែលតាមដានព្រឹត្តិការណ៍អន្តរជាតិច្បាស់ជាបានជ្រាបហើយថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្រ្តរបស់បងប្អូនកូរ៉េទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល ដែលមេដឹកនាំកូរ៉េខាងជើង Kim Jong Un និង​ ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In បានជួបប្រជុំជាលើកដំបូងបង្អស់។ ដូច្នេះហើយ គ្រប់កាយវិការ សកម្មភាពរបស់មេដឹកនាំទាំងពីរ ត្រូវបានសារព័ត៌មានផ្ដិតយកគ្រប់ជ្រុងជ្រោយ មិនឲ្យចន្លោះឡើយ។

 

 

 

 

 

ទិដ្ឋភាពមួយដែលមានធ្វើឲ្យក្រុមសារព័ត៌មាននិងមហាជនភ្ញាក់ផ្អើលនោះគឺ បន្ទាប់ពីលោក Kim Jong Un បានដើរសំដៅមកចាប់ដៃ​ លោក Moon Jae-In ហើយឈានជើងចូលក្នុងទឹកដីកូរ៉េខាងត្បូងនោះ លោក Kim Jong Un ក៏បានធ្វើកាយវិការអញ្ជើញ និង ចាប់ដៃលោក Moon Jae-In ឲ្យឈានជើងចូលទៅក្នុងទឹកដីកូរ៉េខាងជើងវិញដូចគ្នាដែរ ដែលទង្វើនេះ មិនបានគ្រងទុកនៅក្នុងកម្មវិធីនោះទេ។ នេះគឺឆន្ទះពីក្នុងចិត្តរបស់លោក Kim Jong-Un ហើយលោក Moon Jae-In ក៏អញ្ជើញ ដោយទឹកមុខញញឹមញញែម។ ពេលនោះ ក្រុមអ្នកកាសែតបានភ្ញាក់ផ្អើល ហើយក៏នាំគ្នាទះដៃជូនមេដឹកនាំទាំងពីរតែម្ដង។

 

 

 

 

 

 

 

 

 

 

 

 

ជំនួបកំពូលនេះហាក់បង្ហាញពន្លឺសន្ដិភាពរវាងបងប្អូនកូរ៉េទាំងពីរ ហើយពិភពលោកពិតជាសង្ឃឹមថា ភាគីទាំងពីរពិតជាអាចស្វែងរកកិច្ចចរចារនិងដំណោះស្រាយបានសម្រេច។ ចំពោះកិច្ចព្រមព្រៀងដែលនឹងសម្រេចចិត្តយ៉ាងម៉េចខ្លះ យើងនឹងផ្ដល់ព័ត៌មានបន្ដទៀត៕

 

តោះទស្សនាវីឌីអូទាំងអស់គ្នា! ទិដ្ឋភាពនោះគឺចាប់ពីនាទី1:38 ៖

 

Facebook Comment

Related Articles