នេះហើយជាស្រ្ដីតែម្នាក់គត់ដែលនៅក្នុងជំនួបកំពូលរវាងបងប្អូនកូរ៉េទាំងពីរ!
កាលពីម្សិលមិញនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលមេដឹកនាំកូរ៉េខាងត្បូងនិង កូរ៉េខាងជើង បានជួបប្រជុំគ្នាជាលើកដំបូងបង្អស់ក្នុងរយៈពេលជាច្រើនសតវត្សមកហើយ ពោលគឺតាំងពីចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥៣។ នៅក្នុងតុពិភាក្សា គេសង្កេតឃើញថា ភាគីទាំងសងខាង មានគណៈប្រតិភូសរុបចំនួន៦នាក់ ដែលម្ខាងៗមាន៣នាក់។ អ្វីដែលគួរជាទីចាប់អារម្មណ៍គឺ ក្នុងចំណោមប្រតិភូទាំង៦នាក់ មានតែនារីម្នាក់គត់។


ស្រ្ដីម្នាក់នោះគ្មាននរណាក្រៅពីប្អូនស្រីបង្កើតរបស់មេដឹកនាំ Kim Jong Un នោះទេ ដែលអ្នកនាងមានឈ្មោះថា Kim Yo Jong។ គេចាំបានថា Kim Yo Jong បានចេញមុខជាប្រតិភូកូរ៉េខាងជើងតាំងពីព្រឹត្តិការណ៍អូឡាំពិចរដូវរងារមកម៉្លេះ។ ដូច្នេះ ក្នុងជំនួបជាប្រវត្តិសាស្រ្តនេះ នាងនៅតែដើរតួនាទីសំខាន់ និង ស្ថិតក្នុងចំណោមបុគ្គលដែល Kim Jong Un ទុកចិត្តបំផុត។ នាងស្ថិតក្នុងចំណោមមន្រ្តីកំពូលៗរបស់បងប្រុស ដែលមានសរុបប្រមាណ២០នាក់។ តួនាទីសំខាន់របស់នាងគឺ ធ្វើការជាមួយនឹងគោលនយោបាយ រាយការណ៍ព័ត៌មានឲ្យ Kim Jong Un ជារៀងរាល់ថ្ងៃ គ្រប់គ្រងកម្មវិធីជាសាធារណៈផ្សេងៗ ជាដើម។


មិនតែប៉ុណ្ណោះ បើតាមអ្នកវិភាគ Kim Yo Jong គឺជាអ្នកដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់ Kim Jong Un ព្រោះ Kim jong Un ទុកចិត្តមនុស្សតិចនាក់បំផុត។ សព្វថ្ងៃ Kim Yo Jong មានអាយុ៣០ឆ្នាំ ហើយជាបងប្អូនកើតចេញពីផ្ទៃម្ដាយរួមគ្នាជាមួយមេដឹកនាំ Kim Jong Un តែម្ដង។ នាងក៏បានទទួលការសិក្សានៅប្រទេសស្វីស និង នៅអឺរ៉ុបដូចជាបងប្រុសដែរ៕



ប្រភព៖ https://edition.cnn.com/2018/04/27/asia/kim-yo-jong-profile-intl/index.htm
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា