បេសកម្មជនអង្គការសហប្រជាជាតិទទូចមីយ៉ាន់ម៉ាចូលរួមក្នុងការស៊ើបអង្កេត លើវិបត្តិជនភាគតិចរ៉ូហ៊ីងយ៉ា

805 Views
May 2, 2018

បេសកជនប្រចាំអង្គការសហប្រជាជាតិម្នាក់បានបង្ហាញការទទូចទៅកាន់រដ្ឋាភិបាល មីយ៉ាន់ម៉ារបស់លោកស្រី ស៊ូជី ឲ្យចូលរួមក្នុងការស៊ើបអង្កេតលើ ការសម្លាប់រង្គាលលើក្រុមជនភាគតិច រ៉ូហ៊ីងយ៉ានៅភាគខាងជើងខេត្ត Rakhine។

 

 

ក្នុងនោះដែរមុននឹងឈានទៅដល់ការទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលរួមជាមួយអង្គការសហប្រជាជាតិ គឺមានបេសកជន ២ រូបរបស់អង្គការពិភពលោកមួយនេះ បានទៅបំពេញទស្សនៈកិច្ចតំបន់ទាំងសងខាង ដែលក្នុងនោះគឺនៅក្នុងជុំរំបណ្តោះ អាសន្នរបស់ជនភាគតិចរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដេស និងទៅកាន់ប្រទេស មីយ៉ាន់ម៉ា។

 

 

យ៉ាងណាមិញតាមរយៈបេសសកជនទាំង ២ រូបបានឲ្យដឹងថានៅក្នុងដំណើរ ទៅកាន់ជុំរំបណ្តោះអាសន្នក្រុមជនភាគតិចរ៉ូហ៊ីងយ៉ាគឺគេបានទទួលដំណឹងបីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ជាពិសេសទៅលើស្រ្តី និងកុមារនៃជនជាតិភាគតិច នេះផ្ទាល់តែម្តង។

 

 

បញ្ជាក់ថាយ៉ាងហោចណាស់ក៏មានក្រុមជនជាតរិភាគតិចរ៉ូហ៊ីងយ៉ា 620000 នាក់ដែរដែលបានភៀសខ្លួនមកកាន់ប្រទេសនបង់ក្លាដេសកាលពីឆ្នាំមុនក្រោយ ការបង្រ្កាបយ៉ាងរង្គាលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយជនរងគ្រោះ ភាគច្រើនគឺជាស្រ្តី ចាស់ជរា និងកុមារផ្ទាល់តែម្តង៕

 

Rohingya refugees cross the Naf River with an improvised raft to reach to Bangladesh in Teknaf, Bangladesh, November 12, 2017. Picture taken November 12, 2017. REUTERS/Mohammad Ponir Hossain TPX IMAGES OF THE DAY

 

Facebook Comment

Related Articles