ក្រោយ Messi កម្ពុជាទទួលរងរបួសគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាត់ទុកកីឡាកររូបនេះជា…………………….

2226 Views
May 2, 2018

ម៉ាត់ ណូរុន ដែលត្រូវបានទស្សនិកជនស្នេហាកីឡាបាល់ទាត់ខ្មែរ និងមិត្តភត្តិ រួមអាជីពផ្តល់រហ័សនាមថា “​Messiខ្មែរ”បានទទួលរងរបួសដេរជាង ២០ ថ្នេរនៅក្រោមចង្ការរួចមក លោកប្រាក់ សុវណ្ណរ៉ាដែលជាគ្រូបង្វឹកធំ ក្រុមជម្រើសជាតិ បានបង្ហាញសារប៉ុន្មានម៉ាត់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន រួមជាមួយនឹងរូបភាពរបស់ម៉ាត់ ណូរុនផងដែរ។

នៅក្នុងគណនីសង្គម ហ្វេស ប៊ុក លោកគ្រូ ប្រាក់សុវណ្ណរ៉ាបានហៅ ម៉ាត់ ណូរុនថា ជានិត្តរូបរបស់ក្រុមគៅព្រៃកម្ពុជាអាយុក្រោម ២១ឆ្នាំ ហើយលោកក៏សង្ឃឹមថា កីឡាករវ័យក្មេងរូបនេះនឹងអាចត្រលប់មកជួយក្រុមវិញក្នុងពេលឆាប់ៗផងដែរ។

បញ្ជាក់ថា ម៉ាត់ ណូរុន បានទទួលរងរបួសក្រោមចង្ការយ៉ាងធ្ងន់ធ្ងរក្រោយមាន ការធាក់ពីកីឡាករ សិង្ហបុរី ក្នុងការប្រកួតកន្លងមក ដោយក្នុងនោះតាមរយៈ ការបង្ហាញរបស់សហព័ន្ធបាល់ទាត់កម្ពុជា គឺរបួសរបស់ Messi កម្ពុជាត្រូវបានដេរ ប្រមាណ ២១ថ្នេរនៅក្រោមចង្ការ៕

 

 

 

 

 

 

 

Facebook Comment

Related Articles