ស្ដែងៗពេកហើយ! អាចារ្យរត់លើរងើកភ្លើង ខុសបច្ចេកទេស ស្រាប់តែ…
បុរសជាអាចារ្យនៅប្រទេសឥណ្ឌាមួយរូប បានភ្លាត់ស្នៀតមិនគួរឲ្យនឹកស្មានដល់ នៅពេលដែលសម្ដែងពិធីរត់លើរងើកភ្លើងក្ដៅ ក្នុងពិធីបុណ្យសាសនាដែលគោរពព្រះសេវៈ។



ហេតុការណ៍នេះបណ្ដាលឲ្យប្រជាពលរដ្ឋដែលចូលរួមពិធីរន្ធត់ចិត្តជាពន់ពេក។ ដំបូងឡើយ អាចារ្យរូបនេះដើរលើរងើកភ្លើង ស្រាប់តែអកុសល លោកជំពប់ជើងដួលចូលទៅក្នុងធ្យូងដែលកំពុងឆាបឆេះ បណ្ដាលឲ្យរលាកខ្លួនយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះ អាចារ្យ២នាក់ទៀត ក៏បានជួយទាញអាចារ្យដែលរងគ្រោះ ឲ្យចេញពីគ្រោះថ្នាក់នេះ។


គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយនឹងរបួសរលាកជើងយ៉ាងធ្ងន់ធ្ងរមែនទែន គឺរលាកដល់ទៅ៦០% ឯណោះ។ ចំណែកឯ អាចារ្យដែលបានមកជួយនោះ ក៏រលាក ១៥% ទៅ ២០% ដែរ។ គួរបញ្ជាក់ដែរថា ការរៀបចំពិធីដើរលើរងើកភ្លើងនេះ គឺជាផ្នែកមួយនៃពិធីសាសនា ដែលស្ថិតនៅព្រះវិហារលើកំពូលភ្នំកម្ពស់ប្រមាណ៩០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាកន្លែងសក្ដិសិទ្ធិសម្រាប់អ្នកដែលគោរពបូជាព្រះសេវៈ៕


ប្រភព៖ http://metro.co.uk/2018/04/30/this-is-what-happens-when-running-on-hot-coals-goes-wrong-7511157/
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា