ព្រឹកនេះ ប្រធានគ.ជ.ប ចុះបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោត ដល់ប្រជាពលរដ្ឋ នៅខេត្តតាកែវ
(តាកែវ)៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានដឹកនាំគណៈប្រតិភូ ធ្វើដំណើរមកខេត្តតាកែវ ដើម្បីថ្លែងបាឋកថា ផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀនចំនួន៨០០នាក់ នៅខេត្តតាកែវ។

ការចុះបញ្ច្រាបនៃការយល់ដឹងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងស្របពេលដែលទណ្ឌិត សម រង្ស៊ី មេដឹកនាំចលនាសង្រ្គោះជាតិ បានអំពាវនាវតាមមណ្តាញសង្គម កុំឱ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលគ.ជ.បចាត់ទុកថានេះគឺទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។
សូមជម្រាបថា ការការចុះបញ្ច្រាបការយល់ដឹងអំពីច្បាប់ស្តីពីការបោះឆ្នោតខាងលើនេះ ក៏ដោយសារតែមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ ផងដែរ៕

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/85884-2018-05-04-01-01-23.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា