ទម្លាយរឿងស្រីកូរ៉េម្នាក់ សេពគប់ប្រុស ២០០ នាក់ក្នុង ២ ឆ្នាំ
កាលពីថ្ងៃទី ២៧ មេសា វេបសាយ «អដឌីទី សេនត្រល» បានរាយការណ៍ពីការវិភាគនៅលើសង្គមអនឡាញ ក្រោយកម្មវិធីទូរទស្សន៍ Mars People XFile នៃប៉ុស្តិ៍ tvN ក្នុងប្រទេសកូរ៉េខាងត្បូង បានលើកយករឿងរ៉ាវជីវិត របស់ស្ត្រីជនជាតិកូរ៉េម្នាក់ឈ្មោះ ហាន់ មិរិម ដែលដូរប្រុស ដូចដូរខោអាវ ប្រមាណ ២០០ នាក់ ក្នុងរយៈពេល ២ ឆ្នាំ តែមិនត្រូវចិត្តបុរសណាម្នាក់ មកធ្វើជាគូជីវិតឡើយ ដោយសារប្រុសៗទាំងនោះ មិនបានតបតាមតម្រូវការលោភលន់របស់នាង ។



ហាន់ មិរិម បានលើកឡើងថា «មិនដល់ថ្នាក់ ២០០ នាក់ទេ ត្រឹមតែ ៣០ នាក់ប៉ុនណោះ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ នាងបានជួប រួចដោះដៃចេញ ដោយសារប្រុសខ្លះ គ្មានរថយន្ត គ្មានកាដូឲ្យនាង ហើយខ្លះទៀតគ្រាន់តែបានណាត់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក៏ដោះដៃទៅវិញក៏មានដែរ… ។


សម្រាប់នាង ហាន់ មិរិម បានទទួលកាដូខ្លះៗដែរពីប្រុសៗកន្លងមកនោះ គឺមានតាំងពី Camera, សម្លៀកបំពាក់, Ipad, នាឡិកា, ក្រវិល និង របស់របរជាច្រើនទៀត ដែលគិតជាតម្លៃមិនតិចឡើយ ។ ប៉ុន្តែទោះយ៉ាងណា របស់មួយដែលនាងមិនធ្លាប់បានទទួលគឺ «ចិញ្ចៀនគូស្នេហ៍» ពីព្រោះមកពីនាងមិនដែលសេពគប់ជាមួយប្រុសណាជាគូស្នេហ៍បានយូរ ។


ហាន់ មិរិម សារភាពថា «នាងមិនអាចស្រឡាញ់ប្រុសណាបានយូរទេ ព្រោះបុរសទាំងនោះ មិនអាចមានប្រាក់ តបតាមតម្រូវការរបស់នាងបាន ទើបបោះបង់បុរសនោះចោលគ្មានស្រណោះ រួចជ្រើសរើសអ្នកថ្មីមកជំនួសភ្លាមៗ ។


ការរើសបុរសលើកចុងក្រោយ ដែលនាងសង្ឃឹមថា ភាគីបុរសនឹងបានជួយថ្លៃទិញទូរស័ព្ទ ដែលមានតម្លៃ ១ សែនវ៉ុន (ប្រាក់កូរ៉េខាងត្បូង) ក៏បានសម្រេច ។


ខាងផលិតករ (Producer) បាននិយាយថា បើតាមអ្នកដែលធ្លាប់មកកម្មវិធីមុននេះ កំណត់ហេតុទៅមានប្រមាណពី ១១៧-១១៩ នាក់ តែនាងនៅបដិសេធ ធ្វើឲ្យសង្គមអនឡាញ ចូលមក Comment វាប្រហារមិនតិចឡើយ ៕

ប្រភពពី koreaboo
(hilight.kapook)
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា