លោក ផែង វណ្ណៈ៖ “ដកប៉ូលីស ២នាក់ដែលផាកវៀតណាមល្មើសច្បាប់ លើសមិនគ្រប់គ្រាន់ទេ គួរតែដកលោក ចេវ ហាក់ទៀត”
បន្ទាប់ពីមានការបែកធ្លាយវីឌីអូ ប៉ូលីសចរាចរណ៍ខ្មែរ ២ នាក់បានធ្វើការ ផាកពិន័យលើសកំណត់ទៅលើជនជាតិ វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ខ្មែរ ទីបំផុតមន្រ្តីប៉ូលីទាំង ២នាក់ត្រូវបានបញ្ឈរជើង និងបណ្តេញចេញពីក្រសួងហើយ។


យ៉ាងណាមិញក្រោយការបណ្តេញចេញនេះលោក ផែង វណ្ណៈដែលជាបុគ្គសាធារណៈ ម្នាក់ និងជាអ្នកដែលទទួលការគាំទ្រពីអ្ន្ប្រើប្រាស់បណ្តាញសង្គមបាននិយាយថា ការដកហូតតំណែងមន្រ្តីប៉ូលីសទាំង ២នាក់គឺមិនគ្រប់គ្រាន់ឡើយ ក៏ប៉ុន្តែគួរ តែដកហូតលោក ចេវ ហាក់ដែលជាមេផងដែរ។

ក្នុងផេកផ្ទាល់ខ្លួនរបស់លោក ផែង វណ្ណៈ សរសរថា៖ “ដកកូនចៅបញ្ឈរជើង ឬ ដេញចេញពីក្របខណ្ឌមិនគ្រប់គ្រាន់ទេ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និង ក្រសួងមហាផ្ទៃគួរដកដំណែង ចេវ ហាក់ ដែលជាមេកើយរបស់មន្ត្រីខិលខូចទាំងនោះទើបត្រឹមត្រូវ ។ ព្រោះមេអង្គភាពគ្មានសមត្ថភាពគ្រប់គ្រងកូនចៅទើបកូនចៅប្រព្រឹត្តអំពើអាក្រក់បែបនេះ ” ។

គួរបញ្ជាក់ថាប៉ូលីសចរាចរណ៍ខ្មែរចំនួន ២ នាក់ត្រូវបាន ក្រសួងសម្រេច ដកចេញពីស្ថាប័ន ក្រោយប្រព្រឹត្តកំហុសក្នុងការផាកពិន័យលើសទៅលើជនជាតិ វៀតណាមដែលបើកបរម៉ូតូមិនគោរពភ្លើងសញ្ញាចរាចរណ៍ ហើយនៅក្នុងឃ្លីប វីឌីអូ គឺប៉ូលីសទាំង ២នាក់បានទារលុយ 20$ ជាការផាកពិន័យ៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា