អ្នកលេងហ្វេសប៊ុកផ្ទុះកំហឹងនឹងរចនាបថរបស់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ មួយនេះ ដែលជាការប្រមាថធ្ងន់ធ្ងរណាស់!
កាលពីពេលថ្មីៗនេះ ទើបតែមានការលេចចេញរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលមានរូបរាងមុខមាត់ខុសពីរូបសំណាកដើមទាំងស្រុង នៅក្នុងសាលារៀនមួយ។ មិនបានប៉ុន្មានផង ពេលនេះស្រាប់តែលេងរូបសំណាកដែលមានព្រះភក្រ្តរបស់ព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្ដែក្នុងរចនាបថដែលប្រមាថមេីលងាយព្រះមហាក្សត្រតែម្ដង។


រូបនោះត្រូវបានអ្នកលេងហ្វេសប៊ុកស៊ែរតៗគ្នា ហើយមានការខមិនខឹងសម្បារយ៉ាងចាស់ដៃ ចំពោះជាងចម្លាក់ និង ម្ចាស់កន្លែងដែលថ្លើមធំហ៊ានប្រមាថព្រះបាទជ័យវរ្ម័នទី៧ដូច្នេះ។ រូបនោះត្រូវបានឆ្លាស់ក្នុងទ្រង់ទ្រាយឈរ សំពះនឹងកាំជណ្ដើរ ប្រៀបដូចជាអ្នកបម្រើទទួលភ្ញៀវ ដែលជាការមេីលងាយដល់ព្រះមហាក្សត្ររបស់យើង។ សូម្បីតែលោក William Guang ក៏បានចេញមុខមករិះគន់និងបង្ហាញការខឹងសម្បារចំៗដែរ។


តាមខមិនខ្លះ បាននិយាយថា រូបសំណាកនេះស្ថិតក្នុង resort នៅខេត្តមួយកន្លែងដែលមានថៅកែជាជនជាតិបរទេស។ យ៉ាងណាមិនទាន់មានព័ត៌មានពិតច្បាស់លាស់ចេញមុខមកអះអាងថា នៅកន្លែងណាឲ្យពិតប្រាកដនោះទេ។ សង្ឃឹមថា នឹងមានចំណាត់ការពីក្រសួង ឬ ស្ថាប័នណាមួយ ដើម្បីឲ្យម្ចាស់កន្លែង resort នោះ ដករូបនេះចេញជាបន្ទាន់៕


គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា