សមត្ថកិច្ចឃាត់រថយន្តជនជាតិចិនគ្មានប័ណ្ណបើកបរ១៤គ្រឿង
រថយន្តជនជាតិចិនចំនួន១៤ គ្រឿង ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ទុកដោយសារ គ្មានប័ណ្ណបើកបរនិង ប្រើប្រាស់ប័ណ្ណបើកបរ មិនត្រឹមត្រូវ តាមច្បាប់កំណត់។
យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះឲ្យដឹងថា កាលពីម្សិលមិញ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឃាត់រថយន្តជនជាតិចិនចំនួន ១៤ គ្រឿងទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ដោយសារគ្មានប័ណ្ណបើកបរ និងប័ណ្ណបើកបរ មិនត្រឹមត្រូវតាមច្បាប់។
រូបភាពពី គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
បើតាមគេហទំព័រអគ្គស្នងការឲ្យដឹងទៀតថា រថយន្តចំនួន ១៤គ្រឿង ដែលសមត្ថកិច្ចចាប់បាននោះ គឺនៅ គោលដៅ ២ ក្នុងនោះ លើផ្លូវវិថី២ធ្នូត្រង់ណុចជិតសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយទៀតនៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា