ពលរដ្ឋរងគ្រោះដោយសារពុលទឹកនៅខេត្តក្រចេះ ស្លាប់កើនដល់១១នាក់ ខណៈជនរងគ្រោះ១៥១នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ
(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាមុននេះបន្តិច គិតត្រឹមវេលាម៉ោងជាង៨ នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨នេះថា ជនរងគ្រោះដែលស្លាប់ដោយសារពុលទឹកនៅខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ក្នុងនោះមានស្រីចំនួន៦នាក់ខណ:ជនរងគ្រោះចំនួន១៥១នាក់ទៀត ក្នុងនោះស្រី៧៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត រួមជាមួយស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញពីភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ទីដែលកើតហេតុផ្ទាល់ ដោយបាននាំទឹកស្អាត និងគ្រឿងបរិភោគដ៏ច្រើនផងដែរ សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់។

បន្ទាប់ពីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ និងពលរដ្ឋរងគ្រោះនៅ២គោលដៅនោះ លោកអភិបាលខេត្តបានចុះមកពិនិត្យផ្ទាល់ជនរងគ្រោះដែលកំពុងសម្រាក និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ដោយបានឧបត្ថម្ភថវិកាជូនផងដែរ។

សម្រាប់គោលដៅទាំង២នោះលោកអភិបាលខេត្ត បានចាត់ឲ្យកម្លាំងសមត្ថកិច្ចទាំង៣ស្ថាប័ន នៅប្រចាំការជាប់ ដើម្បីជួយអន្តរាគមន៍ដល់ជនរងគ្រោះ និងជួយដឹកមកកាន់មន្ទីរពេទ្យ នៅពេលមានជនរងគ្រោះផ្សេងទៀត។

លោកអភិបាលខេត្តពន្យល់ថា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ គឺភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ភាគច្រើនផឹកទឹកអូរ លុះពេលមានភ្លៀងថ្នាំពុលបាញ់ស្មៅបានហូរចូលក្នុងទឹកប្រជាពលរដ្ឋប្រើប្រាស់នោះ ទើបបណ្តាលឲ្យពុលតែម្តង៕




























ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86131-2018-05-06-13-56-56.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា