Kim Jong-un៖ “ អាមេរិកជាអ្នករារាំងសន្តិភាពក្នុងឧបទ្វីបកូរ៉េ”

2501 Views
May 7, 2018

លោក Kim Jong-un  ដែលជាមេដឹកនាំប្រទេសកូរ៉េខាងជើងបានសម្តែងការរិះគន់ទៅកាន់សហរដ្ឋអាមេរិក និងបានចាត់ទុកថាប្រទេសមួយនេះជាអ្នកបំផ្លាញសន្តិភាព ដែលនឹងកើតមានឡើងនៅក្នុងឧបទ្វីបកូរ៉េ។

 

 

 

ការលើកឡើងរបស់លោក Kim Jong-un គឺដោយសារតែសហរដ្ឋអាមេរិក នៅតែបន្តការដាក់គំនាបផ្នែកយោធាទៅលើប្រទេសកូរ៉េខាងជើងទោះបីជា មេដឹកនាំកូរ៉េខាងជើងបានបង្ហាញសញ្ញាថានឹងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនយ៉ាងណាក្តី។

 

 

យ៉ាងណាមិញរឿងនេះអាចនឹងក្លាយទៅជារនាំងសម្រាប់ជំនួបគ្នារវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ដែលគេរំពឹងថានឹងកើតឡើងនាពេលដ៏ខ្លីខាងមុខ។

 

 

បញ្ជាក់ថាលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើងបានបង្ហាញសញ្ញាបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្រោយពីដំណើរបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសសម្ព័ន្ធមិត្តចិន ហើយលោក Kim គឺជាមេដឹកនាំទីមួយរបស់កូរ៉េខាងជើងដែលបានឈានជើងជាន់ដីកូរ៉េខាងត្បូង បើគិតចាប់តាំងពីឆ្នាំ ១៩៥៣ ដែលជាឆ្នាំបញ្ចប់សង្រ្គាមកូរ៉េ៕

 

 

Facebook Comment

Related Articles