មិនរស់ទេ! ប៉ូលីសថៃចាប់គ្រឿងសម្អាងនិងថ្នាំសម្រកទម្ងន់ក្លែងក្លាយជាង៣០ម៉ឺនមុខ នៅផ្សារដនមឿន!
ត្រឹមរយៈពេល៥ថ្ងៃ ប៉ូលីសថៃបានចុះចាប់ផលិតផលសម្អាងកាយនិងថ្នាំសម្រកទម្ងន់ក្លែងក្លាយ នៅផ្សារថ្មី ដនមឿន ស្រុកដនមឿន បានដល់ទៅជាង៣០ម៉ឺនមុខឯណោះ។


ក្នុងនោះការចុះចាប់នេះ មានកងកម្លាំងប៉ូលីសនិងអ្នកត្រួតពិនិត្យ៧០០នាក់ មកពីក្រសួងសុខាភិបាល។ ប៉ូលីសបានពិនិត្យតូបចំនួន ២៥៩ និង រកឃើញថាតូបចំនួន ១៨៦ បានលក់ផលិតផលក្លែងក្លាយនិងខុសច្បាប់។ មិនតែប៉ុណ្ណោះ គេបានរកឃើញថា រោងចក្រចំនួន៧ បានផលិតរបស់ក្លែងក្លាយនិងគ្មានច្បាប់ទម្លាប់ត្រឹមត្រូវឡើយ។ ក្នងដំណើរត្រួតពិនិត្យនេះ ប៉ូលីសតម្រូវឲ្យបិទផ្សារថ្មី ដនមឿននេះ រយៈពេល១៥ថ្ងៃ។


កាលពីពេលថ្មីនេះៗ ពិតជាមានព័ត៌មានជាច្រើនលេចលឺពីការចុះចាប់ផលិតផលក្លែងក្លាយរបស់ថៃ មិនមែនត្រឹមតែលើកនេះឡើយ។ ដូច្នេះ បងប្អូនដែលនិយមប្រើប្រាស់ផលិតផលថៃ សូមមេត្តាប្រុងប្រយ័ត្នផង ក្រែងលោប្រើចំផលិតផលក្លែងក្លាយដោយមិនដឹងខ្លួន ហើយប៉ះពាល់ដល់សុខភាព និង ខាតបង់ទាំងថវិកាទៀត៕


ប្រភព៖ https://www.bangkokpost.com/news/crime/1459673/police-step-up-blitz-on-market
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា