ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារនឹងដាក់ឲ្យដំណើរការនៅរសៀលថ្ងៃស្អែក!

1744 Views
May 8, 2018

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការសាងសង់អស់រយៈពេល៦ខែកន្លងមកនេះ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នឹងដាក់ឲ្យចរាចរនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ។

 

 

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ  ស្ពានបេឡេឫស្សីកែវ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

 

 

ស្ពានបាឡេឆ្លងកាត់ទន្លេសាប បានបញ្ចប់ការសាងសង់កាលពីថ្ងៃទី០៥ ខែឧសភា និងបានសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរ ការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងតម្លើងភ្លើងស្តុបថ្មី ដែលឈានទៅដាក់ឲ្យដំណើរការធ្វើចរាចរ នៅថ្ងៃស្អែកនេះ។

 

 

សូមជម្រាបថា ពេលដំណើរការ រថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស២.៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ។ តាមផែនការរបស់សាលារាជធានីភ្នំពេញ។

 

 

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ Fresh News ថា ស្ពានបាឡេថ្មីនេះ មានទទឹង១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកា ចំនួន៩លានដុល្លារ ប្រើពេលសាង សង៦ខែ។

 

 

– សាងសង់ដោយក្រុមហ៊ុន OCIC
– ស្ពានមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម  ទទឹងស្ពាន ១២ម
– ស្ពានបេឡាឆ្លងកាត់ទន្លេសាប ស្ថិតនៅស្របចម្ងាយពីគម្រោងស្ពានបេតុង ២២ម
-​ សរសរស្ពានចំនួន ១៣ ប្រឡោះសរសរចំនួន ១២
– ប្រឡោះចំនួន ២ នៅកណ្តាលទន្លេពីសរសរមួយទៅសរសរមួយសម្រាប់នាវាចរប្រវែង ៤១ម និងប្រឡោះចំនួន ១០ទៀត ប្រវែង ២៨ម ទៅ៣២ម
– កំពស់ស្ពានសុវត្ថិភាព ២០.៥ម ធៀបនឹងទឹកទន្លេស្រកទាបបំផុត និងកំពស់ស្ពានសុវត្ថិភាព ១០.៥ម ធៀបនឹងទឹកទន្លេឡើងខ្ពស់បំផុត ។ កំពស់គឺប្រហាក់ប្រហែលស្ពានជ្រោយចង្វារ ។
– ជាស្ពានចរាចរទ្វេរទិស សម្រាប់រថយន្ត ១គន្លងទៅ ១គន្លងមក និងម៉ូតូ ១គន្លងទៅ ១គន្លងមក
– ជម្រាលស្ពាន ៤.៥% ឯលើកណ្តាលទន្លេជម្រាល ០%
– ល្បឿនកំណត់ ២៥គមក្នុង១ម៉ោង
– កំពស់យានយន្តអនុញ្ញាត្ត មិនលើស ២.៨ម និងហាមរថយន្តក្រុងឆ្លងកាត់
– ទម្ងន់យានយន្តអនុញ្ញាត មិនលើស ៥តោន
– មិនអនុញ្ញាត្តអ្នកថ្មើរជើងដើរឆ្លងកាត់ស្ពាន
– តម្លើងបង្គោលភ្លើងលើស្ពានចំនួន ៣៤បង្គោល និងផ្លូវសងខាងចំនួន ១៦បង្គោល សរុបបង្គោលភ្លើងចំនួន ៥០បង្គោល។ កំពស់បង្គោលភ្លើង ១០ម ជាប្រភេទ LED។
– តម្លើងភ្លើងហ្វានៅខាងក្រោមស្ពាន និងបារ៉ាសការពារសុវត្ថិភាព សម្រាប់នាវាចរឆ្លងកាត់
– កំពស់បង្កាន់ដៃស្ពាន ១.៧ម ពាសដោយសំណាញ់ដែក
– ប្រវែងពីផ្លូវជាតិលេខ៥ ដល់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពាន មានប្រវែងសរុប ៩៧៥ម
– មានរង្វង់មូលនាងទេពមច្ឆា នៅតំបន់ជ្រោយចង្វារ
– តម្លើងភ្លើងស្តុបសរុបចំនួន ២កន្លែង គឺនៅប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ ៦។
– បំពាក់ស្លាកសញ្ញាចរាចរ គូសគំនូសចរាចរ និងតម្លើងប៉ារ៉ាសដែកកំពស់ ២.៨ម សងខាងស្ពាន៕

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86249-2018-05-07-15-17-55.html

 

Facebook Comment

Related Articles