ញាក់សាច់! ចិនបើកបង្ហាញស្ពានឆ្លងសមុទ្រវែងជាងគេលើលោក សង់អស់តម្លៃ… (មានវីឌីអូ)

កាលពីពេលថ្មីៗនេះ ប្រទេសចិនបានបង្ហាញស្ពានដ៏វែងអស្ចារ្យរបស់ខ្លួន ឆ្លងកាត់សមុទ្រ ភ្ជាប់ពីហុងកុង ទៅម៉ាកាវ និង ទៅចិនដីគោក។ ស្ពាននេះបានបំបែកកំណត់ត្រាជាស្ពានដែលឆ្លងសមុទ្រ មានប្រវែងបំផុតនៅលើពិភពលោក។
ស្ពាននេះមានប្រវែងសរុបប្រមាណ ៥៥គីឡូម៉ែត្រ ដែលធ្វើឲ្យការធ្វើដំណើរពីហុងកុង ម៉ាកាវ និង ចិនដីគោក ចំណាយត្រឹមរយៈពេល៣០នាទីប៉ុណ្ណោះ។ ស្ពានមួយនេះ សាងសង់ដោយចំណាយទឹកប្រាក់អស់យ៉ាងច្រើនមហាសាល ដល់ទៅ 7.56 ពាន់លានដុល្លា។
ស្ពាននេះសាងសង់ដោយប្រើដែកថែបអស់ ៤០ម៉ឺនតោន ថែមទាំងអស់ធន់នឹង គ្រោះរញ្ជួយដីកម្រិត៨វ៉ិចទ័រ ព្យុះទីហ្វុង ជាដើម។ រដ្ឋាភិបាលចិននឹងដាក់ស្ពាននេះឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវក្ដៅខាងមុខឆាប់ៗនេះហើយ៕
តោះមកទស្សនាទិដ្ឋភាពនៅលើស្ពាន https://www.youtube.com/watch?v=pAlyCOFys9s
ប្រភព៖ https://edition.cnn.com/2018/05/04/asia/hong-kong-zhuhai-macau-bridge/index.html