ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល បណ្តាលដាច់ចរន្តអគ្គិសនី នៅក្រុងក្រចេះ

743 Views
May 9, 2018

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៥២ល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅសង្កាត់អូរឫស្សី សង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មូលហេតុដោយសារមានខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល ចំនួន០៤ដើម និងគ្រេចចំនួន០២ដើម។

 

 

ក្រុមការងារបច្ចេកទេសបានធ្វើការផ្ទេរចរន្តពីប្រភពផ្សេង និងភ្ជាប់ចរន្តជូនអតិថិជនឡើងវិញនៅវេលាម៉ោង ២០:៥០នាទីយប់ លើកលែងតែP02 ដែលស្ថិតនៅ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

 

 

សូមជម្រាបថា ដោយសារកំហូចខាងលើមានលក្ខណៈធ្ងន់ធ្ងរ ក្រុមការងារនឹងធ្វើការដាំបង្គោល និងជួសជុលបន្តនៅថ្ងៃស្អែក។

 

 

អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86363-2018-05-08-14-29-16.html

 

Facebook Comment

Related Articles