ស្ថានទូនចិនប្រចាំកម្ពុជា រៀបចំពិធីលៀងសាយភោជន ស្វាគមន៍ប្រធានរដ្ឋបាលតំបន់ស្វយ័តពិសេសម៉ាកាវ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជនទទួលស្វាគមន៍លោក ឈុយ សៃអន Chui Sai on ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ និងគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា រួមជាមួយអ្នកវិនិយោគិនរវាងប្រទេសទាំងពីរយ៉ាងច្រើនកុះករផងដែរ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោក ឈុយ សៃអន មានក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា-ចិន នឹងបន្តស្ថិតស្ថេរ សហការគ្នាឱ្យកាន់តែមានភាពជិតបន្ថែមទៀត ដើម្បីឈានទៅរកខ្សែក្រវ៉ាត់មួយ ផ្លូមួយផងដែរ។ ជាពិសេសក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការជ្រោមជ្រែងរបស់ប្រជាជនប្រទេសទាំងពីរ ហើយមិត្តភាពកម្ពុជា-ចិន បានរីកស្គុះស្គាយឡើងជារៀងរាល់ថ្ងៃ ព្រមទាំងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ កំពុងមានភាពលេចធ្លោរជាលំដាប់ ក្នុងយុគសម័យថ្មីនេះ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះលោក ឈុយ សៃអន Chui Sai on ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។

លោក ថោង ខុន បានថ្លែងថា តាមការប្រមើលមើលពីនិន្នាការរបស់ភ្ញៀវទេសចរ ពិសេសទេសចរចិន ខណៈចំនួនទេសចរចិន ដែលមកទស្សនាកម្ពុជា ពិតជាមានកំណើនឆាប់រហ័សណាស់ ដោយនៅឆ្នាំ២០១៧ ទេសចរចិនដែលមកទស្សនាកម្ពុជាមានចំនួន១.២លាននាក់ កើនឡើងជាង ៣០% (ក្នុងចំណោមទេសចរអន្តរជាតិជាង ៥លាននាក់) និងបន្តកើនឡើងថែមទៀត ក្នុងអំឡុងពេលត្រីមាសទី១ ឆ្នាំ២០១៨ គឺមានចំនួនជិត ៥០ម៉ឺននាក់ ក្នុងកំណើនជាង ៨០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧ (ក្នុងចំណោមទេសចរអន្តរជាតិជាង១.៦លាននាក់ កើនឡើងជាង១១%)។ ត្រង់ចំណុចនេះលោកថាបើតាមការព្យាករណ៍ ភ្ញៀវទេសចរចិន ដែលមកទស្សនាកម្ពុជា អាចឡើងដល់ជិត២លាននាក់ នៅឆ្នាំ២០១៨នេះ ផងដែរ៕





ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86362-2018-05-08-14-13-55.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា