លោកសាំ ពិសិដ្ឋបញ្ជាក់ក្រោយផ្អើលចោរលួចកាត់ស្ពានបេឡេឬស្សីកែវ

1233 Views
May 9, 2018

លោកសាំ ពិសិដ្ឋដែលជាប្រធានមន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបង្ហាញថាក្រុមចោរដែលលួចកាត់ដែកស្ពានបេឡេឬស្សីកែវកាលពីយប់មិញ គឺគ្រាន់តែជាក្រុមមុជទឹកចូលទៅយកកម្ទេចដែកដែលនៅសេសសល់ក្នុងទឹក ហើយបានឆ្លៀតឱកាសលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានប៉ុណ្ណោះ។

 

 

ការលើកឡើងរបស់លោកប្រធានមន្ទីគឺបានធ្វើឡើងក្រោយមានការភ្ញាក់ផ្អើលពីមហាជនយ៉ាងខ្លាំងដោយសារតែស្ពាននេះទើបតែធ្វើឡើង និងសម្ពោធឲ្យប្រើប្រាស់កាលពីម្សិលមិញតែប៉ុណ្ណោះ។

 

 

ជាមួយគ្នាដែរលោក​ សាំ ពិសិដ្ឋក៏បានបន្ថែមថាចំពោះស្ថានភាព និងគុណភាពស្ពាន ​គឺនៅដដែលមិនមានផលប៉ះពាល់អ្វីឡើយ ដែលបងប្អូនប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាធម្មតា។

 

 

ស្របគ្នានេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារក៏បានលើកឡើងដូចគ្នាដែរថា ក្រុមជនជាតិចាមដែលបានមកក្រោមស្ពានដែកទើបសម្ពោធនេះគឺដើម្បីមុជរាវដែកអេតចាយប៉ុណ្ណោះ មិនមែនមកលួចកាត់ដែកដូចព័ត៌មានបំប៉ោងឡើយ ហើយចំពោះរឿងនេះសមត្ថកិច្ចកំពុងតែធ្វើការហើយ៕

 

 

Facebook Comment

Related Articles