អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់ និងលក់រថយន្ត ចំនួន៣ឃ្លាំង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក គិតជាទឹកប្រាក់រាប់សែនដុល្លារ
991 Views
May 10, 2018
Tags: អគ្គិភ័យ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២១៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឆាបឆេះនេះមានខូចខាតរថយន្តទំនើបៗចំនួន៤គ្រឿង Audi, Land Cruiser, Rang Rover, Camry គិតជាទឹកប្រាក់រាប់សែនដុល្លារ។ ចំណែកសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងក្នុងការពន្លត់ ហើយករណីនេះមិនមានមនុស្សរងរបួសនោះទេ។

អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ៥៖៤០នាទីព្រឹកថ្ងៃដដែល។


































ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86496-2018-05-09-23-52-30.html
Tags: អគ្គិភ័យ
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា