ស្លុតចិត្ត! ឃើញកងក្រហមៗនៅជុំវិញដៃរបស់កូន ពេលវះចេញមក…

1335 Views
May 10, 2018

កុមារីអាយុ៤ឆ្នាំម្នាក់ នៅប្រទេសចិន ត្រូវបានលោកតាលោកយាយរបស់នាង បញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រទះឃើញកងនៅជុំវិញដៃរបស់ចៅស្រី យ៉ាងចម្លែក ហើយគ្រូពេទ្យក៏មើលមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វី ឬ ជាមេរោគអ្វីដែរ។

 

 

ក្រោយមកទៀត នៅពេលដែលឪពុកម្ដាយរបស់ក្មេងស្រីនេះសម្រាកពីការងារ ហើយត្រឡប់មកលេងស្រុកកំណើតវិញ ទើបពួកគាត់សម្រេចចិត្តយកក្មេងស្រីនេះទៅកាន់មន្ទីរពេទ្យបន្ដទៀត នៅពេលដែលមានសភាពកាន់តែធ្ងន់ធ្ងរ។ ពេលនោះ នៅតែគ្មាននរណាដឹងថាជាអ្វីឡើយ ទើបគ្រូពេទ្យសម្រេចចិត្តទៅវះកាត់ មេីលឲ្យច្បាស់តែម្ដង។

 

 

អ្វីដែលមិននឹកស្មាន នៅក្នុងស្បែករបស់ក្មេងនោះគឺជាកៅស៊ូកង ដែលមិនដឹងថារូបគេពាក់ជាប់ស្បែកតាំងពីពេលណា ទើបដល់ថ្នាក់កៅស៊ូចូលដល់ក្នុងសាច់បែបនេះ។ គ្រូពេទ្យបាននិយាយថា គេមិនដែលប្រទះឃើញករណីដូច្នេះទេ ក្នុងអាជីពជាពេទ្យ២០ឆ្នាំមកហើយនេះ។ ដូចនេះ គាត់សំណូមពរឲ្យឪពុកម្ដាយមេីលថែទាំកូនតូច ពិសេសគឺក្មេងក្រោមអាយុ៣ឆ្នាំ កុំឲ្យគេលេងជាមួយកៅស៊ូកងឲ្យសោះ។

 

 

ការពិត កុមារីនេះត្រូវឪពុកម្ដាយផ្ញើឲ្យរស់នៅជាមួយជីដូនជីតា ព្រោះតែឪពុកម្ដាយត្រូវទៅធ្វើការឆ្ងាយពីស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ហើយជីដូនជីតាក៏ចាស់ជរា មិនអាចមើលថែទាំក្មេងឲ្យដិតដល់ឡើយ៕

 

ប្រភព៖ https://9gag.com/gag/aq7RV5R?ref=fbp

Facebook Comment

Related Articles