ពេទ្យភ្ញាក់ផ្អើល ពេលឃើញបុរសអាយុ២៣ឆ្នាំ មានរូបរាងបែបនេះ ព្រោះតែហេតុផលមួយ…
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយសារព័ត៌មាននៅប្រទេសឥណ្ឌាពីក្មេងប្រុសម្នាក់ដែលមិនចេះធំធាត់ទាល់តែសោះ ពោលគឺគេឈប់លូតលាស់តាំងពីអាយុ១ឆ្នាំ ដូច្នេះហើយ ទោះបីជាសព្វថ្ងៃ គេមានវ័យ២៣ឆ្នាំទៅហើយក្ដី តែគេហាក់បីដូចជាទារកម្នាក់ ហើយអ្នកស្រុកនិងគ្រួសារ មិនដឹងថាមកពីមូលហេតុអ្វីឡើយ។


Manpreet បានចាប់កំណើតតាំងពីឆ្នាំ១៩៩៥ ដែលដំបូងជាទារកមានសុខភាពល្អ ប៉ុន្ដែស្រាប់តែលែងលូតលាស់ ក្លាយជាក្រិននៅពេលគេអាយុ១ឆ្នាំ។ ដូច្នេះគេមិនចេះដើរឬចេះនិយាយឡើយ ពិតជាអភ័ព្វគួរឲ្យអាណិតមែនទែន។ ដូច្នេះជីវិតគេត្រូវពឹងផ្អែកលើការមេីលថែរបស់ម្ដាយមីងទាំងស្រុង។ ដំបូងគ្រូពេទ្យជឿថា គេអាចនឹងលូតលាស់បន្ដនាថ្ងៃមុខ។ តែលទ្ធផលមិនដូចការស្មានឡើយ រូបគេនៅតែមិនធំធាត់។


គ្រូពេទ្យក៏គិតថា ទំនងអាចជាបញ្ហាអរម៉ូនរបស់គេ ដែលមានភាពមិនស្មើគ្នា។ ជាទូទៅ ក្មេងចាប់លូតលាស់ពីអាយុ៣ឆ្នាំ ហើយបើ៣ឆ្នាំ គេមិនមានការប្រែប្រួលរូបរាងសោះ ឪពុកម្ដាយត្រូវតែទៅរកគ្រូពេទ្យ។ អ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា Manpreet អាចមានអាការៈដែលមានឈ្មោះថា Laron Syndrome។ នេះជាអាការៈកម្រណាស់នៅក្នងលោក ដែលកើតលើមនុស្សប្រមាណ ៣០០នាក់ប៉ុណ្ណោះនៅជុំវិញពិភពលោក។


Manpreet មានដៃហើមៗ ហើយស្បែកមុខយារ មិនដូចមនុស្សធម្មតាឡើយ។ គេអាចធ្វើកាយវិការ ចេះយំ សើច ស្រែក តែមិនចេះនិយាយនោះទេ។ ពេលនេះ ក្រុមគ្រួសារកំពុងតែស្វែងរកជំនួយ ដើម្បីយកប្រាក់ទៅចំណាយទៅលើថ្លៃព្យាបាល Manpreet ក្រែងលោអាការៈបានល្អប្រសើរជាងនេះ។ ប៉ុន្ដែថ្លៃចំណាយអាចដល់ទៅជាង៧ពាន់ដុល្លា។ ប្រសិនបើគ្មានជំនួយទេ គេមានតែរស់នៅតាមវាសនាបែបនេះហើយ៕

ប្រភព៖ https://www.mirror.co.uk/news/real-life-stories/pint-sized-man-23-trapped-12432247
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា