ក្រុមអាជីវករនៅក្រុងសៀមរាបបិទផ្លូវតវ៉ាទាមទារដំណោះស្រាយតូបលក់ដូរ
ក្រុមអាជីវករជាច្រើននាក់នៅផ្សារដើមក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃព្រហស្បត្ដិ៍នេះ បានតវ៉ាបិទផ្លូវទាមទារឲ្យអាជ្ញាធរ ជួយដោះស្រាយតូបលក់ដូររបស់ពួកគាត់នៅកន្លែងដើមវិញ ខណៈដែលប្រធានផ្សារនេះ តម្រូវឲ្យពួកគាត់ជាអាជីវករចាស់លក់ដូរនៅជាន់ទី២។
អាជីវករលោក ឡា ចំរើន ឲ្យដឹងថា ពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យលក់ដូរនៅត្រង់ទីតាំងដើមនោះឡើយ បន្ទាប់ផ្សារក្រឡាញ់នេះត្រូវបានសាងសង់ឡើយវិញ ក្រោយពីត្រូវភ្លើងឆេះអស់កាលពី ៥ឆ្នាំមុន។
លោកបានបន្ដថា នៅពេលបច្ចុប្បន្ន ពួកគាត់បានជួលកន្លែងលក់ដូរនៅលើចឹញ្ចើមផ្លូវមុខផ្ទះពលរដ្ឋដទៃ ដែលលោកថា ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សារណៈ ព្រមទាំងលក់ដូរមិនបានទៀតទាត់ផងដែរ។

រូបភាព៖ បណ្តាញសង្គម
អាជីវករលក់មួយរូបទៀត អ្នកស្រី ធាង សុខឿន ឲ្យដឹងថា អ្នកស្រីបានទិញតូបលក់ដូរនៅជាន់ផ្ទាល់ដី នៃផ្សារដើមក្រឡាញ់នេះ ជាង២០ឆ្នាំមកហើយ ប៉ុន្ដែ ត្រូវបានអ្នកគ្រប់គ្រងផ្សារតម្រូវឲ្យទៅលក់ដូរនៅជាន់លើវិញ ដែលអ្នកស្រីថា ការលក់បរបររបស់គាត់ពិបាកឡើងចុះ ខណៈដែលរូបគាត់មានវ័យចំណាស់។
អ្នកស្រីបន្ដទៀត ពួកគាត់សុំអន្ដរាគមន៍លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយដោះស្រាយ ឲ្យពួកគាត់បានលក់ដូរនៅកន្លែងដើមវិញ ខណៈដែលពួកគេបានស្នើសុំអាជ្ញាធរខេត្ដជាច្រើនលើកមកហើយ ប៉ុន្ដែ គ្មានប្រសិទ្ធិ។
ករណីនេះ VOD មិនទាន់អាចទាក់ទងអ្នកគ្រប់គ្រងផ្សារដើមក្រឡាញ់ លោក សុខ តុញ បាននៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ផ្សារដើមក្រឡាញ់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ត្រូវបានសាងសង់ឡើងក្រោមការជួយជ្រោមជ្រែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីផ្សារនេះត្រូវភ្លើងឆេះអស់កាលពីឆ្នាំ២០១៣កន្លងមក៕
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា