ប្រជាពលរដ្ឋជាង៨០នាក់ ដែលធ្លាក់ខ្លួនឈឺនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចាកចេញពីមន្ទីរពេទ្យជិតអស់ហើយនៅថ្ងៃនេះ
(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៨៤នាក់ ដែលធ្លាក់ខ្លួនឈឺជាបន្ដបន្ទាប់ ដោយសារជំងឺរាតត្បាតនៅស្រុកកែវសីមានោះ បានចាកចេញពីមន្ទីរពេទ្យទៅផ្ទះរៀងៗខ្លួនជិតអស់ហើយ ក្រោយសុខភាពវិលមកដូចដើមវិញ។

បើតាមលោកអភិបាលខេត្ត ប្រជាពលរដ្ឋដែលកំពុងបន្ដតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ មានតែប្រមាណ២០នាក់ទៀតតែប៉ុណ្ណោះ ហើយមិនយូរនោះទេ ពួកគាត់នឹងអាចចាកចេញពីមន្ទីរពេទ្យបានហើយ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានបញ្ជាក់ដែរថា នៅថ្ងៃនេះលោកអភិបាលខេត្ត រួមជាមួយក្រុមការងារ បាននាំយកអំណោយមួយចំនួន និងចុះសួរសុខទុក្ខផ្ទាល់ទាំងនៅក្នុងភូមិកើតហេតុ ទាំងនៅក្នុងមន្ទីរពេទ្យផងដែរ។

ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ស្តីពី ករណីជំងឺរាតត្បាត នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរីនេះផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមរយៈការអង្កេតស្រាវជ្រាវ ក្រុមការងារបានឆ្លើយតបបន្ទាន់ គឺមានករណីអ្នកជំងឺមកពីភូមិខាងលើ បានសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកស្នូល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ចំនួន២៦ករណី ហើយរាល់ករណីមកសម្រាកពេទ្យជាករណីសង្ស័យថា ជាជំងឺផ្តាសាយធំ និងមានសភាពស្រាល ដែលពួកគាត់បានចេញទៅ មូលដ្ឋានមួយចំនួនអស់ហើយ ក្រោយបានសម្រាកព្យាបាលចំនួន៣-៤ម៉ោងប៉ុណ្ណោះ»។

សូមរំលឹកថា ករណីនេះបានផ្ទុះឡើងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ដំបូងឡើយមានតែឲ្យមនុស្សប្រុសស្រី១៤នាក់ រងនូវអាការៈក្អូតចង្អោរ ប៉ុន្តែគិតត្រឹមម៉ោង១៖៣០នាទីថ្ងៃទី១០ ខែឧសភា បានកើនឡើងដល់ជាង៨០នាក់៕













ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86596-2018-05-10-14-24-54.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា