ខ្លោចផ្សារជីវិតក្មេងស្រីឥណ្ឌា រំលោភបូកនាងហើយដុតនាងទាំងរស់ទៀត ពេលនេះប៉ូលីស…
ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់នៅប្រទេសឥណ្ឌា ត្រូវបានជនតិរិច្ឆានមួយក្រុមចាប់ជម្រិតហើយយកទៅរំលោភ នៅពេលដែលគ្រួសាររបស់នាងទៅចូលរួមមង្គលការហើយទុកនាងនៅផ្ទះ។


នៅពេលដែលពួកគាត់ត្រលប់មកវិញ នារីរងគ្រោះបានប្រាប់ទៅគ្រួសាររបស់នាងពីហេតុការណ៍នោះ ហើយគ្រួសាររបស់នាងក៏បានទៅប្ដឹងដល់ឃុំសង្កាត់។ ប៉ុន្ដែ គួរឲ្យសោកស្ដាយ នៅភូមិស្រុកគ្មានច្បាប់ទម្លាប់ដាក់ទោសត្រឹមត្រូវ មានតែឲ្យជនដៃដល់២នាក់ អាវ៉ង់ ១០០ដង ហើយបង់ប្រាក់សងជម្ងឺចិត្តប្រមាណ៧៥០ដុល្លា ប៉ុណ្ណោះ។ រឿងនេះមិនត្រឹមតែមិនអាចដាក់ទោសដល់ជនតិរិច្ឆាននោះទេ ថែមទាំងធ្វើឲ្យពួកគេមានកំហឹងទ្វេឡើង។


ជនតិរិច្ឆាននោះបានវាយប្រហារដល់ឪពុកម្ដាយនារីរងគ្រោះ ហើយចុងក្រោយបានដុតផ្ទះនាងឲ្យនាងឆេះស្លាប់នៅក្នុងនោះ គួរឲ្យអាណិតអាសូរពន់ពេក។ រឿងនេះបានធ្វើឲ្យភ្ញាក់ផ្អើលពេញប្រទេសឥណ្ឌា និង សារព័ត៌មានជុំវិញពិភពលោក ដែលពិតជាអយុត្តិធម៌ខ្លោចផ្សារដល់នារីរងគ្រោះ មិនគួរណាច្បាប់ធូររលុង បណ្ដោយឲ្យពួកតិរិច្ឆានធ្វើតាមអំពើចិត្តបែបនេះឡើយ។


ពេលនេះប៉ូលីសកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២០នាក់ដែលពាក់ព័ន្ធនឹងរឿងនេះ ហើយប៉ូលីសក៏ឃាត់ខ្លួនបាន១៥នាក់ហើយដែរ។ ដូច្នេះ ប៉ូលីសនៅរង់ចាំការធ្វើកោសល្យវិច្ឆ័យលើសាកសពនារីរងគ្រោះ ដើម្បីធ្វើការស៊ើបអង្កេតបន្ដទៀត។ យើងសង្ឃឹមថា ជនអប្រិយទាំងនោះនឹងទទួលទោសតាមច្បាប់ សមនឹងអំពើតិរិច្ឆានដែលគេបានសាង៕

ប្រភព៖ https://edition.cnn.com/2018/05/05/asia/india-rape-killing/index.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា