មិនគួរឲ្យជឿ! កូនក្រមុំធ្លាក់ឧទ្ធម្ភាគចក្រនៅរោងការគួរឲ្យរន្ធត់ ដល់ចុងក្រោយ​… តោះចូលមេីលវីឌីអូ!

1179 Views
May 11, 2018

រឿងរ៉ាវដ៏គួរឲ្យភ័យរន្ធត់នេះ បានកើតឡើងនៅជិតទីក្រុង Sao Paulo ប្រទេសប្រេស៊ីល នៅក្នុងពិធិមង្គលការមួយកន្លែង ដែលកូនក្រមុំធ្វើដំណើរមកកាន់រោងការដោយជិះឧទ្ធម្ភាគចក្រយ៉ាងហ៊ឺហារ។

 

 

នៅពេលដែលឧទ្ធម្ភាគចក្រជិតចុះចតទៅហើយ ស្រាប់តែខុសបច្ចេកទេស​ ធ្លាក់បុកមកលើដីតែម្ដង។ ភ្លាមៗនោះឧទ្ធម្ភាគចក្រ ក៏ផ្ទុះឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ។ អ្វីដែលគេមិននឹកស្មាននោះគឺ អ្នកដែលជិះនៅក្នុងនោះទាំង៤នាក់ រួមទាំងកូនក្រមុំ រងរបួសតិចតួចបំផុត ហើយកូនក្រមុំផ្ទាល់វិញគឺមិនត្រូវរបួសតែម្ដង។ ពិតជាអាយុថ្លៃមែន! សំណាងណាស់ដែលពួកគេបានចេញពីឧទ្ធម្ភាគចក្រទាន់ពេលវេលា មុននឹងវាឆាបឆេះ។

 

 

 

 

ចំណែករឿងកាន់តែហួសចិត្តនោះគឺ ក្រោយពីរួចផុតពីស្លាប់ កូនក្រមុំមិនបានភ័យតក់ស្លុតអ្វីឡើយ ថែមទាំងចូលរួមពិធីមង្គលការបានដោយរលូន ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ទាំងឧទ្ធម្ភាគចក្រនៅឆេះមិនទាន់បាត់ផ្សែងផង។ យ៉ាងណាក៏សូមអបអរនាង និង មនុស្ស៣នាក់ទៀត ដែលរួចជីវិតពីគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់នេះ៕

 

 

 

 

តោះមើលវីឌីអូ https://www.youtube.com/watch?time_continue=11&v=r2qqh7nUT2E

 

ប្រភព៖ http://metro.co.uk/2018/05/06/bride-crash-lands-wedding-helicopter-still-goes-ahead-nuptials-7524222/

Facebook Comment

Related Articles