ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវដល់កូនខ្មែរ សូមចូលរួមថែរក្សានិងលើកតម្កើង តម្លៃ វប្បធម៌ ប្រពៃណី និង សីលធម៌ខ្មែ

1021 Views
May 12, 2018

(ភ្នំពេញ)៖ ខ្មែរគឺជាពូជពង្សដែលមានវប្បធម៌ទន់ភ្លន់ សុភាពរាបសារ ស្លូតបូត ស្រគត់ស្រគំ និងមានទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ តាំងពីបុរាណមក។ ចូលដល់សតវត្សរ៍ទី២១ ខណៈពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព មានការរីកចម្រើន ពលរដ្ឋទទួលបានសិទ្ធិសេរីភាពពេញលេញ ទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការរៀនសូត្រ ក៏ដូចជាសិទ្ធិប្រកប របរចឹញ្ចឹមជីវិតក្នុងទីផ្សារសេរី និងសិទ្ធិដ៏ទៃទៀតជាច្រើន ស្របតាមលទ្ធិប្រជាធិបតេយ្យ តែជនឆ្លៀតឱកាសមួយចំនួន បានប្រើសិទ្ធិហួសដែនកំណត់ និងបានកំពុងបំផ្លាញដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណដ៏ល្អផូរផង់ ដែលខ្មែរធ្លាប់មាន ពីមុនមក តាមរយៈការសាបព្រោះវប្បធម៌លោកខាងលិចចូលមកាន់ប្រទេសខ្មែរ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

 

 

ជាក់ស្តែងនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បញ្ជាដល់កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកការ បង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅផ្លូវលំ ក្រុម៤ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានលក់ សម្ភារៈអាសអាភាសតាមអនឡាញ និងមានការដាក់បញ្ចាំងផ្សាយលក់ផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។ សកម្មភាពដាក់លក់សម្ភារៈអាសអាភាសទាំងអស់នេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ទុកថាជាទង្វើដែល បំផ្លាញដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរផង និង ជាទង្វើដែលបំពានច្បាប់រដ្ឋផង ព្រោះសម្ភារៈ អាសអាភាសទាំងអស់នេះ កំពុងធ្វើឲ្យយុវវ័យដែលជាទំពាំងស្នងឬស្សីនិងវ័យផ្សេងទៀតមួយចំនួន មានភាពរំភើបស្រើបស្រាល រំជើបរំជួលដល់ចំណង់ផ្លូវភេទ រហូតធ្វើឲ្យភ្លើតភ្លើនប្រព្រឹត្តខុសប្រពៃណី និងឈានទៅដល់ការប្រព្រឹត្តិបទល្មើស រំលោភសេពសន្ថវៈសូម្បីតែកុមារមិនទាន់គ្រប់អាយុក៏ត្រូវរងគ្រោះ ព្រោះតែការទប់ចំណង់មិនបាន។

 

 

ក្នុងប្រតិបត្តិការបង្ក្រាបករណីមួយនេះ អាវុធហត្ថរាជធានីភ្នំពេញបានដកហូតសម្ភារៈអាសអាភាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា៖ អាវៈយុវៈភេទកុមារីសិប្បនិម្មិត ចំនួន០១, អាវៈយុវៈភេទស្ត្រីសិប្បនិម្មិតចំនួន០៩, លឹង្គសិប្បនិម្មិតអេឡិចត្រូនិចចំនួន៤៥, លិង្គសិប្បនិម្មិតជ័រ ចំនួន១១, ឌីវីឌីវីដេអូអាសអាភាស ចំនួន៥៣ឌីស និង ថ្នាំ,ប្រេង ចម្រុះ សង្ស័យជាសារធាតុជំនួយនិងធ្វើឲ្យរំជួលដល់ចំណង់ផ្លូវភេទ ជាង១០០មុខ។

 

 

ខ្មែរ​អើយចូរ​ចាំ​ជាក់​ថាតាម​សាវតារជាតិ​ខេមរាធ្លាប់​តែ​ថ្កើងទឹក​ដី​ខ្មែរ​ធំទូលំ​ទូលាយសព្វសាយ​រុងរឿងគេ​ឯងតែង​លើក​តម្កើងតម្កល់​ជាតិ​យើងចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង។ ដូច្នេះដើម្បី ថែរក្សានិងលើកដម្កើង តម្លៃវប្បធម៌ ប្រពៃណី និង សីលធម៌ខ្មែរយើង ឲ្យបានរុងរឿងតាមពង្សសាវតាដូនតា ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវ ដល់ពលរដ្ឋខ្មែរទាំងអស់ សូមចូលរួម ការពារទប់ស្កាត់និងលះបង់ចោលនូវគំនិតទុច្ចរិតឆ្លៀតឱកាសកេង ផលប្រយោជន៍ផ្ទាល់ខ្លួន មកបំផ្លាញវប្បធម៌ ប្រពៃណី និង សីលធម៌ខ្មែរ កុំឲ្យកើតមានក្នុងសង្គមខ្មែរជាដាច់ខាត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/86690-2018-05-11-14-39-09.html

 

Facebook Comment

Related Articles