កម្មកររោងចក្រ ដាយ យ៉ាំងនៅបណ្តោយផ្លូវជាតលេខ៥បន្តតវ៉ាទាមទារប្រាក់ឈ្នួល
កម្មកររាប់រយនាក់ធ្វើការនៅរោងចក្រ ដាយ យ៉ាំង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៥ បានបន្តប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀត ដើម្បីទាមទារសំណងនិងប្រាក់ឈ្នួលពីក្រុមហ៊ុន។
កម្មករដែលប្រមូលផ្តុំគ្នាឡើងវិញបន្ទាប់ពីផ្អាកតវ៉ាក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ បាននាំគ្នាលើកបដាសរសេរអក្សរទាមទារប្រាក់ឈ្នួលខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដោយសារថៅកែបិទរោង ចក្រប្រកាសក្ស័យធន។
ប្រាប់VOD នៅព្រឹកនេះ តំណាងកម្មករ និងជាប្រធានសហជីពប្រជាធិបតេយ្យកម្មករ នៃរោងចក្រ ដាយ យ៉ាំង លោក ហេង សួភា ឲ្យដឹងថា លោក និងកម្មករជិត៤០០នាក់ បានតវ៉ានៅមុខរោងចក្រនេះ។

លោកមានប្រសាសន៍ថា «ការទាមទារ! ទីមួយទាមទារឲ្យក្រុមហ៊ុនហ្នឹងបើកប្រាក់ឈ្នួលឲ្យកម្មករខែ៣ បូកនឹងការព្យួរខុសច្បាប់ពីរខែទៀតបីខែ សរុបទៅ!។ ព្រមទាំងប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារកម្មករ អតីតភាពកម្មករ តែប៉ុនហ្នឹងទេ!»។
កម្មការិនីរោចក្រ ដាយ យ៉ាំង ដែលធ្វើការបានប្រាំបួនឆ្នាំ អ្នកស្រី កើត ទូច ឲ្យដឹងថា អ្នកស្រីទាមទារប្រាក់ខែ ចុងក្រោយ និងប្រាក់ផ្តាច់កិច្ចសន្យា ដោយថា រោងចក្រមិនបានបើកប្រាក់ខែខែបីឲ្យទេ ហើយប្រកាសក្ស័យធន។
អ្នកស្រីបន្ថែមថា នឹងតវ៉ារហូតដល់មានដំណោះស្រាយពេញលេញទើបព្រមឈប់។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក ប្រាក់ ចាន់ធឿន ពន្យល់ថា ខាងក្រសួងនឹងជួបតំណាងកម្មករនៅថ្ងៃទី១៨ ឧសភាដើម្បីជួយណែនាំពីដំណោះស្រាយថាត្រូវធ្វើម៉េចបន្តទៀត។
លោកមានប្រសាសន៍ថា «កាលណាអត់មានអ្នកណាដោះស្រាយឲ្យគាត់ គាត់ទៅបិទផ្លូវ ថាមិនអើពើ អញ្ចឹងត្រូវតែមានវិធី ហើយក៏យើងចន្លោះពេលហ្នឹងយើងជួបនិយោជក ជួបអភិបាលបណ្តោះអាសន្ន តើវាយ៉ាងម៉េចហើយ? ដើម្បីយកព័ត៌មានឲ្យគាត់វិញ កុំឲ្យថាយើងហ្នឹងមិនដោះស្រាយឲ្យគាត់ យល់នៅអាហ្នឹង?។ ហើយថា បើអត់មានអ្នកណាសួរ អ្នកណានាំគាត់ គាត់ទៅបិទផ្លូវ នាំបញ្ហាទៀត!»។
កាលពីថ្ងៃទី១២ ឧសភា កន្លងទៅ កម្មកររាងចក្រ ដាយ យ៉ាំង ប្រមាណ៤០០នាក់ បានប្រមូលផ្តុំតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗមុខរោចក្រនេះ។ កម្មករដែលតវ៉ាបញ្ជាក់ថា ពួកគាត់ធ្វើការនៅក្នុងរោងចក្រនេះ ចន្លោះពី៤ទៅ១៥ឆ្នាំ ហើយចោទថា ថៅកែចង់គេចវេសមិនព្រមផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទើបប្រកាសក្ស័យធន។
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា