អតីតនាយករដ្ឋមន្រ្តីចាញ់ឆ្នោតម៉ាឡេស៊ីត្រូវបានប៉ូលីសចុះឆែកឆេរដល់ផ្ទះយប់មិញ
កាលពីយប់មិញនេះនៅផ្ទះរបស់ Najib Razak អតីតនាយករដ្ឋមន្រ្តីរបស់ ប្រទេសម៉ាឡេស៊ីត្រូវបានប៉ូលីសចុះឆែកឆេរទាំងយប់ នេះបើយោង តាមរយៈសារព័ត៌មានជាតិម៉ាឡេស៊ីចុះផ្សាយ។

ការចុះឆែកឆេរផ្ទះអតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីគឺបានធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្រ្តីថ្មី Mohamad Mathir បានប្រកាសថាលោកនឹងសើរើ សំណុំរឿងក្នុងករណីអំពើរពុករលួយដែលមានជាប់ពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្រ្តីចាស់។

យ៉ាងណាមិញប៉ូលីសម៉ាឡេស៊ីនៅមិនទាន់បញ្ជាក់នៅឡើយទេចំពោះលទ្ធផលដែលចុះត្រួតពិនិត្យកាលបីយប់មិញ ខណៈដែលលោក Najib Razak ត្រូវបានរដ្ឋាភិបាលថ្មីរបស់លោក Mohathir បិទផ្លូវមិនឥ្យចាកចេញក្រៅប្រទេស។

គួរបញ្ជាក់ថាលោក Najib Razak បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលមានសរុបជាទឹកប្រាក់ ៧០០ លានដុល្លាសហរដុ្ឋអាមេរិកកាលពីឆ្នាំ ២០១៥ ដោយក្នុងនោះមានការរិះគន់ថាតុលាការហាក់មានភាពលំអៀង ដោយមិនបានព្យាយាមស៊ើបឲ្យបានជាក់លាក់មុននឹងការប្រកាសថាលោក Najib មិនជាប់ពាក់ព័ន្ធ៕

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា