អាមេរិកនៅតែចង់ជួបកូរ៉េខាងជើងទោះមានភាពរកាំរកូសមុនជំនួបគ្នា
អ្នកនាំពាក្យសេតវិមានអាមេរិក បង្ហាញជំហរយ៉ាងមុតមាំថាអាមេរិកនៅតែបន្ត ចង់ជួបជាមួយកូរ៉េខាងជើង ទោះបីជាមានភាពរកាំរកូសបន្តិចមុនពេល ដែលជំនួបជាប្រវត្តិសាស្រ្តកើតឡើង។

ការចេញសេចក្តីប្រកាសពីជមហរចង់ជួបជាមួយភាគីកូរ៉េខាងជើងគឺបានធ្វើឡើងកាលពីម្សិលមិញ ក្រោយពីប្រទេសកូរ៉េខាងជើងបានចេញសេចក្តីប្រកាស បង្ហាញពីកំហឹងដែលអាមេរិកទទូចច្រំដែលឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ។

ខណៈដែលសញ្ញាសន្តិភាពកំពុងតែមានសង្ឃឹមរះឡើងនៅក្នុងឧបទ្វីបកូរ៉េ អ្នកវិភាគជាច្រើនរំពឹងថាក្នុងជំនួបរវាងលោក Trump ជាមួយនឹង Kim Jong-un នឹងអាចដោះស្រាយបញ្ហានានាដែលប្រទេសទាំង ២ ធ្លាប់មានការប្រឈម រហូតដល់គំរាមប្រើប្រាស់កម្លាំងយោធាកន្លងមក។

ទោះបីជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍កូរ៉េខាងជើងគឺបានបង្ហាញជំហរថារដ្ឋឯកោមួយនេះនៅតែបន្តកម្មវិធីអារឪឲវុអនុយក្លេអ៊ែររបស់ខ្លួនដដែល ដោយក្នុងនោះការចចារជាមួយសហរដ្ឋអាមេរិកគឺដើម្បីតែការបន្ធូរបន្ថយកម្តៅដែល មាននៅក្នុងឧបទ្វីបកូរ៉េតែប៉ុណ្ណោះ៕
ដោយ៖ វិសាល
ប្រភព៖ BBC
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា