ស្រ្ដីវ័យចំណាស់ជាងគេលើលោក អាយុ១២៨ឆ្នាំ បែរជាចង់ស្លាប់ ព្រោះ…
លោកយាយជនជាតិរុស្ស៊ីឈ្មោះ Koku Istambulova ត្រូវបានរដ្ឋាភិបាលរុស្ស៊ីប្រកាសថា ជាមនុស្សដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក បានថ្លែងពីទុក្ខលំបាករបស់ខ្លួន ទោះបីជាមានមនុស្សគ្រប់គ្នាច្រណែននឹងអាយុវែងរបស់គាត់ក៏ដោយ។

ស្ថិតក្នុងវ័យ១២៨ឆ្នាំ ស្ទើរមិនគួរឲ្យជឿ លោកយាយបាននិយាយថា លោកយាយមិនយល់ហេតុអ្វីបានជាខ្លួនអាចមានអាយុវែងដល់ថ្នាក់នេះទេ។ ប៉ុន្ដែ លោកយាយមិនដែលសប្បាយចិត្តអ្វីឡើយ ព្រោះអាយុវែងពេកដូច្នេះ ហាក់ដូចជាទណ្ឌកម្មរបស់ព្រះ ជាជាងពរជ័យ។ លោកយាយគិតថា នេះជាបំណងរបស់ព្រះ លោកយាយមិនបានធ្វើអ្វីដើម្បីអាយុយឺនយូរនោះទេ។

លោកយាយមិនសប្បាយចិត្ត ព្រោះតែហាក់ដូចជានឿយហត់នឹងជីវិត ដែលត្រូវធ្វើការដើម្បីចិញ្ចឹមខ្លួន មិនដែលបានស្រណុកសុខស្រួលឡើយ។ ទោះបីជាវ័យចំណាស់បែបនេះ លោកយាយនៅតែអាចដើរបាន ប៉ុន្ដែភ្នែកលោកយាយបានចុះខ្សោយហើយ។

រឿងដែលគួរឲ្យអាណិត គឺនៅពេលដែលលោកយាយដាច់ចិត្តពោលពាក្យថា នៅពេលដែលនឹកទៅដល់ជីវិតដែលគ្មានសុភមង្គលរបស់លោកយាយ លោកយាយបន់ឲ្យឆាប់ស្លាប់នៅវ័យក្មេងវិញល្អជាជាង ព្រោះមួយជីវិតមានតែខំប្រឹងធ្វើការ ពិតជាហត់នឿយខ្លាំងណាស់។ គួរបញ្ជាក់ដែរថា លោកយាយ Koku Istambulova កើតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៨៩ នៅខ្វះតែ២សប្ដាហ៍ទៀត លោកយាយគម្រប់អាយុ១២៩ឆ្នាំហើយ៕


ប្រភព៖ https://www.mirror.co.uk/news/world-news/oldest-living-person-ever-128-12543657
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា