មន្ត្រីជាន់ខ្ពស់របស់ក្រសួងអះអាងថា ករណីស្លាប់មនុស្សនៅខេត្តក្រចេះ ១៣នាក់ កាលពីដើមខែនេះ បង្កឡើងពីសាធាតុគីមីពុលពីការធ្វើអាជីវកម្មរ៉ែមាស ។
ការអះអាងរបស់ក្រសួងនេះ ហាក់ខុសពីមន្ទីរសុខាភិបាលខេត្តក្រចេះ ដែលសន្និដ្ឋានជំហានដំបូងថា ពលរដ្ឋ១៣នាក់ស្លាប់ និង១៣៤នាក់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ កាលពីថ្ងៃទី៧ខែឧសភានោះ ថាអាចមកពីពួកគេពុលស្រា ស ដែលមានជាតិមេតាណុលខ្ពស់។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម លោក អ៊ុំ សុថា ប្រាប់ VOD នៅថ្ងៃនេះថា មូលហេតុដែលបង្កឲ្យពលរដ្ឋនៅស្រុកចិតបុរីស្លាប់ និងខ្លះរងគ្រោះនោះ លោកថាដើមហេតុចំបងមកពី សាធាតុគីមីពុលម្យ៉ាង ដែលក្រុមហ៊ុនធ្វើអាជីកម្មរ៉ែមាសនៅតំបន់នោះ មិនបានប្រុងប្រយ័ត្ន ហូរចូលទៅក្នុងទឹក ដែលពលរដ្ឋប្រើប្រាស់។
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសប្បកម្ម
ជាងនេះទៅទៀតរដ្ឋមន្ត្រីក្រសួងនេះ លោក ចម ប្រសិទ្ធ កាលពីម្សិលមិញ បានប្រាប់អ្នកសារព័ត៌មានដែរថា ក្រសួងបានសុំគោលការណ៍ ពីរដ្ឋាភិបាលដើម្បីចាត់វិធានការទៅលើក្រុមហ៊ុនទាំងនោះហើយ។

រូបភាព៖ បណ្ដាញសង្គម
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា