លោក ជា ចាន់តូ ជំរុញឲ្យមន្ត្រីធនាគារជាតិ ចូលរួមពង្រឹងស្ថិរភាពប្រាក់រៀល
(ពោធិ៍សាត់)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឲ្យមន្ត្រីសាខាធនាគារជាតិខេត្តពោធិ៍សាត់ បន្តខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីភារកិច្ចរៀងៗខ្លួន ឲ្យបានល្អពិសេស ការពង្រឹងស្ថិរភាពប្រាក់រៀល។

កាស្នើរបស់លោក ជា ចាន់តូ នេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាធនាគារជាតិខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។
លោក ជា ចាន់តូ បានឲ្យដឹងថា «ដើម្បីឲ្យស្ថាប័នធនាគារជាតិ និងប្រាក់រៀលមានស្ថិរភាព រឹងមាំថែមទៀត ក្នុងនាមជាមន្ត្រីគារជាតិនៃកម្ពុជា ត្រូវតែខិតខំប្រឹង ប្រែងពង្រឹងស្ថាប័នមួយនេះ និងធ្វើយ៉ាងណាឲ្យទទួលបានការជឿជាក់ពីប្រជាជន និងសាធារណៈជនមកលើប្រាក់រៀលកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីឲ្យប្រាក់រៀលមានស្ថេរភាពកាន់តែល្អ»។

លោកបានបន្ថែមទៀតថា ដើម្បីឈានទៅសម្រេចភារកិច្ចនេះ ឲ្យបានជោគជ័យលុះត្រាតែមន្ត្រីម្នាក់ៗមានសមត្ថភាព និងការប្ដេជ្ញាចិត្តខ្ពស់ ព្រមទាំងការគោរពវិន័យ តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុងបានល្អ។
លោក ជា ចាន់តូ ក៏បានរំលឹកដល់មន្ត្រីរាជការរបស់ខ្លួន ពិសេសមន្ត្រីវ័យក្មេង ដែលជាអ្នកបន្តវេណថា «មុននឹងក្លាយខ្លួនជាដឹកនាំល្អ ត្រូវតែមានការស្វែងយល់ឲ្យបានច្បាស់ ពីប្រវត្តិសាស្ត្រនៃកាបែកបាក់ប្រទេសកម្ពុជា រួមទាំងពិភពលោក ហើយត្រូវចាំថា គប្បីត្រូវធ្វើខ្លួនជាមនុស្សមានតម្លៃ សម្រាប់សង្គម»។

ក្នុងនោះដែរលោក ទេសាភិបាលក៏មិនបានភ្លេច ក្រើនរំលឹកដល់មន្រ្ដីធនាគារជាតិទាំង ឲ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87494-2018-05-22-01-37-26.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា