អាជ្ញាធរកម្ពុជាឃុំខ្លួនបុរសម្នាក់ទៀតជុំវិញការសង្ស័យថាប្រមាថស្ដេចតាមហ្វេសប៊ុក
មន្ត្រីតុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនអតីតសមាជិកក្រុមប្រឹក្សាឃុំបក្សប្រឆាំងនៅស្រុកជីក្រែងជាបណ្ដោះអាសន្ន កាលពីថ្ងៃម្សិលមិញនេះ ក្រោមការសង្ស័យថា បានប្រមាថព្រះមហាក្សត្រ ដែលគឺជាករណីចាប់ខ្លួនមនុស្សលើកទីពីរហើយ ក្រោយពីការកែច្បាប់ដាក់ទោសចំពោះអ្នកប្រមាថព្រះមហាក្សត្រ។
ក្នុងដីកាបង្គាប់មួយចេញកាលពីថ្ងៃម្សិលមិញនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោក ងួន ណារ៉ា បានសម្រេចឃុំខ្លួនលោក បាន សម្ភីរ ជាបណ្ដោះអាសន្ន ក្រោមការសង្ស័យថា បានប្រមាថព្រះមហាក្សត្រ ទៅតាមមាត្រា ៤៣៧ស្ទួននៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
ដីកាបង្គាប់ដដែលនោះ បានឲ្យដឹងថា លោក បាន សម្ភីរ អាយុ ៧០ឆ្នាំ គឺជាជាងកាត់សក់នៅភូមិពន្លឺព្រះផុស ស្ថិតក្នុងឃុំកំពង់ក្ដី។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក គណនីឈ្មោះ បាន សម្ភីរ និងមានរូបថតលោកនោះ មានយ៉ាងតិចណាស់ក៏ ៥គណនីដែរ ដែលបញ្ជាក់ថា លោកគឺជាអតីតសមាជិកក្រុមប្រឹក្សាឃុំកំពង់ក្ដី មកពីអតីតគណបក្សសង្គ្រោះជាតិ។
គណនីមួយឈ្មោះ បាន សម្ភីរ ដែលមានភ្ជាប់ជាមួយនូវរូបថតរបស់លោកផងនោះ បានចែករំលែកបន្តនូវសាររបស់គណនីឈ្មោះ Khmer Thatcher ដែលសរសេរថា «នេះគឺជាលទ្ធផលរបស់ភេរវជន ហ៊ុន សែន និងស្ដេចក្លែងក្លាយ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ដោយភ្ជាប់មកជាមួយនូវរូបថតព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែលត្រូវបានកាត់តភ្ជាប់ជាមួយរូបថតត្រឹមករបស់អតីតមេដឹកនាំវៀតណាម ហូ ជីមិញ។
អ្នកជំនាញច្បាប់ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ប្រសិនបើការផុស ឬចែករំលែកពាក្យសម្ដីនៅតាមបណ្ដាញសង្គមដែលធ្ចើឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ គឺខុសទៅនឹងច្បាប់។
មន្រ្តីស៊ើបអង្កេតនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បានជំរុញទៅរដ្ឋាភិបាលឲ្យផ្សព្វផ្សាយអំពីមាត្រាថ្មីនៃក្រមព្រហ្មទណ្ឌនេះ ដោយលោកថា ដើម្បីឲ្យពលរដ្ឋបានយល់ដឹងជុំវិញមាតិការបង្ហោះ ឬចែករំលែកនៅលើបណ្ដាញសង្គម។
ពលរដ្ឋកម្ពុជា ២នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនក្រោមការសង្ស័យថាបានប្រមាថព្រះមហាក្សត្រ បន្ទាប់ពីកម្ពុជាបានអនុម័តកាលពីខែមីនាកន្លងមកនូវមាត្រាថ្មីមួយទៀតនៅក្នុងក្រមព្រហ្មទណ្ឌ ដែលដាក់ទោសចំពោះបុគ្គលប្រមាថព្រះមហាក្សត្រ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នាយកសាលាបឋមសិក្សាព្រៃតាហ៊ូម្នាក់ នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយជាប់សង្ស័យថា បានប្រមាថព្រះមហាក្សត្រនៅលើបណ្ដាញសង្គម៕
ប្រភព៖ https://vodhotnews.com/21/05/2018/authorities-sent-a-70-man-man-to-court/

គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា