ស្ដេចដើរម៉ូដ Sinon Loresca ចាកចេញពីកម្ពុជាហើយ ស្រាប់តែពោលពាក្យបែបនេះ!
កាលពីពេលថ្មីៗនេះ កំពូលតារាបង្ហាញម៉ូដភេទទី៣ដ៏ល្បីល្បាញជនជាតិហ្វីលីពីនឈ្មោះ Sinon Loresca បានធ្វើដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជាយើង។


ក្រៅពីការដើរម៉ូដនៅតាមទីសាធារណៈ និង តាមកម្មវិធី Sinon Loresca ថែំមទាំងមានទឹកចិត្តសប្បុរស ជួយចែកអំណោយដល់កុមារដែលជាសិស្សានុសិស្សថែមទៀតផង។ ទោះបីជាមានបុគ្គលអគតិខ្លះ រើងអើស មើលងាយ Sinon Loresca ពិសេសគឺទើសដោយមិនសមហេតុសមផល ក៏មានអ្នកគាំទ្រជាច្រើនពេញចិត្តនឹងទឹកចិត្តដ៏ប្រពៃរបស់ Sinon Loresca។


មុននេះបន្ដិច Sinon Loresca បានបង្ហោះសារនៅលើផេកផ្ទាល់ខ្លួន បញ្ជាក់ថារូបគេបានចាកចេញពីប្រទេសកម្ពុជាហើយ។ ក្នុងនោះ Sinon Loresca និយាយថា៖
«ខ្ញុំមានអារម្មណ៏សោកស្ដាយនៅថ្ងៃនេះដែលត្រូវចាកចេញពីកម្ពុជា… ប៉ុន្ដែខ្ញុំសន្យានឹងជនជាតិខ្មែរដែលស្រឡាញ់ខ្ញុំថា ខ្ញុំនឹងត្រឡប់មកវិញនាពេលឆាប់ៗខាងមុខ។ ខ្ញុំស្រឡាញ់កម្ពុជា។»


ដូច្នេះ យើងសង្ឃឹមថារូបគេពិតជាត្រឡប់មកវិញ នាពេលខាងមុខ ដើម្បីនាំភាពសប្បាយរីករាយជាមួយនឹងទេពកោសល្យដ៏គួរឲ្យសរសើរមកជូនទស្សនិកជនជាថ្មី៕



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា