ព្រឺរោម! ប្រទះឃើញសាកសពសត្វរាងដូចជ្រូក តែដៃដូចមនុស្ស តើសត្វអ្វីឲ្យប្រាកដ? (មានវីឌីអូ)
កាលពីពេលថ្មីៗនេះ មានវីឌីអូមួយកំពុងតែល្បីនៅលើ Youtube ដោយមានចំនួនអ្នកទស្សនារាប់ពាន់នាក់ ដោយសារតែនៅក្នុងវីឌីអូបង្ហាញពីសាកសពសត្វមួយក្បាល មានលក្ខណៈចម្លែកគួរឲ្យភ័យខ្លាច និង បង្កឲ្យមានការពិភាក្សាវែកញែកថា នេះគឺជាសត្វអ្វី។


គ្មានព័ត៌មានច្បាស់ការណ៍ថា វីឌីអូនេះថតនៅកន្លែងណា ឬ ពេលណាឡើយ។ ប្រសិនបើយើងមើលទៅ គឺជាសាកសពសត្វដែលស្លាប់ទៅហើយ កំពុងតែហើមអណ្ដែតទឹក មានរូបរាងហាក់ដូចជាសត្វជ្រូកមួយក្បាល។ ប៉ុន្ដែ នៅពេលដែលមើលដល់ជើងរបស់សត្វនោះ មានរាងដូចជាដៃមនុស្ស ពិតជាធ្វើឲ្យយើងបះរោមតែម្ដង។ មិនតែប៉ុណ្ណោះ កន្ទុយរបស់សត្វចម្លែកនេះ បែរជាដូចសត្វឆ្កែ។


មានអ្នកខ្លះជឿថា នេះជាសត្វកូនកាត់ ដែលរត់ចេញពីមន្ទីរពិសោធន៍ ជាដើម។ ឯអ្នកខ្លះទៀតថា ជាសត្វឆ្កែ ព្រោះតែវាស្លាប់ហើយបានហើម ទើបមើលទៅដូចជាសត្វជ្រូកបែបនេះ។ យ៉ាងណាមិញ មនុស្សភាគច្រើនអះអាងថា នេះគ្រាន់តែសាកសពរបស់ជ្រូក ដោយសារតែហើមខ្លាំង ទើបជើងជ្រូកក្លាយជារលួយ ហើយមើលទៅក្នុងទឹក ឃើញវែងៗដូចជាដៃមនុស្សដូច្នេះ។


ចុះប្រិយមិត្តយល់យ៉ាងម៉េចដែរ? តោះទស្សនាវីឌីអូទាំងអស់គ្នា៖
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា