នគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៨នាក់ និងមេខ្លោងម្នាក់ ទៅតុលាការខេត្ត ក្រោយធ្វើសកម្មភាពជិត១០ឆ្នាំ

708 Views
May 24, 2018

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៨នាក់ និងមេខ្លោងម្នាក់ទៅតុលាការខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីម្សិលមិញ។

 

 

ជនសង្ស័យខាងលើនេះ សមត្ថកិច្ចបញ្ជាក់ថា គេបានធ្វើសកម្មភាពជិត១០ឆ្នាំ ទម្រាំមានភស្តុតាងចាប់ខ្លួនបាន ព្រោះពួកគេមានល្បិចខ្ពស់ ក្នុងការចែកចាយគ្រឿងញៀន ដោយគេបានចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន៥ស្រុកនាពេលកន្លងមកដូចជា ក្នុងក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកទឹកផុស។

 

 

សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង មានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឍន: ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសជាក់ស្តែង ចំនួន០១ករណី ការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការខាងលើនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ ក្នុងនោះមេខ្លោងចំនួន១នាក់ ជួញដូរចំនួន២នាក់ សមគំនិតជួញដូរចំនួន១នាក់ និងប្រើប្រាស់ចំនួន៦នាក់។

 

 

ជនសង្ស័យដែលពាក់ព័ន្ធករណីគ្រឿងញៀនខាងលើនេះមាន៖

១- ឈ្មោះ សុះ កេងបញ្ញា អាយុ២១ឆ្នាំ ជាអ្នកជួញដូរ និងប្រើប្រាស់ មុខបរកាប់គោ រស់នៅភូមិព្រៃពីស ឃូកស ស្រុកកំពង់ត្រឡាច។

២- ឈ្មោះ យឹម បញ្ញា អាយុ២២ឆ្នាំ អ្នកសមគំនិតជួញដូរ និងប្រើប្រាស់ មុខរបរកម្មករ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

៣- ឈ្មោះ ស៊ឹង ចាន់ថន អាយុ២៧ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរកម្មករ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

៤- ឈ្មោះ ស្រ៊ុន គឹមហួរ អាយុ៣២ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរកម្មក រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៥- ឈ្មោះ រ៉ន ចាន់ណា អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកណ្តាល ។

៦- ឈ្មោះ ជួន សុខរដ្ឋា អាយុ២៣ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរកសិករ រស់នៅភូមិថ្មរាប ឃុំបន្ទាលព្រាល ស្រុករលាប្អៀរ ។

៧- ឈ្មោះ អ៊ុង រ៉ាវី អាយុ៣២ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរជាងផ្សារដែក រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

៨- ឈ្មោះ រិន សុវណ្ណរ៉ា អាយុ២៣ ជាអ្នកប្រើប្រាស់ មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៩- ឈ្មោះ ម៉ូ ភក្ត្រា កើតឆ្នាំ១៩៨៧ ជាមេខ្លោងជួញដូរ និងចែកចាយគ្រឿងញៀន មានទីលំនៅភូមិកំពុងអុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង៕

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87715-2018-05-23-15-16-43.html

 

Facebook Comment

Related Articles