បះសក់! បើកគម្របនៅក្រោយសួនច្បារ ឃើញរបស់សល់តាំងពីសង្គ្រាមលោកលើកទី២
បុរសជនជាតិអង់គ្លេសម្នាក់ តែងតែឆ្ងល់អំពីគម្របបង្ហូរទឹកធំមួយនៅខាងក្រោយសួនច្បារផ្ទះរបស់លោក រហូតដល់ថ្ងៃមួយ លោកសម្រេចចិត្តបើកមើល ស្រាប់តែមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង។


ការពិតនៅពីក្រោមគម្របនោះគឺជាលេណដ្ឋាន(ត្រង់សេ) កន្លែងលាក់ខ្លួនសម្ងាត់មួយ ដែលបន្សល់ទុកមកតាំងពីសម័យសង្រ្គាមលោកលើកទី២មកម៉្លេះ។ ភ្លាមៗ លោកនិងអ្នកសាងសង់ម្នាក់ទៀត បានខិតខំបូមទឹកចេញពីក្រោមនោះឲ្យអស់ ដើម្បីអាចចុះទៅមេីលបាន។ អ្នកទាំងពីរចំណាយពេល២ថ្ងៃ រហូតដល់បូមទឹកអស់។


ពួកគាត់ក៏បានចុះទៅក្រោម ប្រទះឃើញបន្ទប់នោះមានទ្វារឈើមួយ ហើយក៏មានបន្ទប់២ផ្សេងទៀត ទំហំប្រមាណ៣ម៉ែត្រគុណនឹង៤ និង ៥ម៉ែត្រគុណនឹង៣ ។ នៅបន្ទប់នោះ គាត់ក៏បានឃើញទ្វារមួយទៀត ដែលទំនងជាច្រកមួយទៀត តែពួកគាត់ប្រហែលជាឈប់ជីកត្រឹមនេះហើយ ព្រោះបរិវេណរបស់វាមានទំហំតូចដែរ។


បុរសជាម្ចាស់ផ្ទះធ្លាប់ត្រូវបានអ្នកជិតខាងប្រាប់ដែរថា ផ្ទះលោកអាចមានលេណដ្ឋាន គ្រាន់តែពេលនេះ ទើបលោកបានឃើញផ្ទាល់ភ្នែក។ លេណដ្ឋាននោះអាចផ្ទុកមនុស្សដល់ទៅ១០០នាក់ឯណោះ ដែលក្នុងនោះមានប្រព័ន្ធអគ្គិសនី កុងតាក់ភ្លើង តុ អំពូល ជាដើម។ ពេលនេះ លោកកំពុងរកនឹកថាកែច្នៃអ្វីមួយ សម្រាប់បន្ទប់លេណដ្ឋាននេះ ព្រោះវាមានទំហំធំ៕



ប្រភព៖ https://www.mirror.co.uk/news/uk-news/man-opens-drain-cover-back-12580667
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា