អស់សង្ឃឹមហើយ! ដំណើរស្វែងរកយន្ដហោះបាត់ខ្លួន MH370 នឹងត្រូវបញ្ចប់ នៅថ្ងៃទី…
អស់រយៈពេលជាង៤ឆ្នាំទៅហើយ ក្រោយពីយន្ដហោះរបស់ Malaysia Airline ជើងហោះហើរលេខ MH370 បានបាត់ខ្លួនពីប្រព័ន្ធផ្កាយរណបយ៉ាងអាថ៌កំបាំង ដែលទោះបីជាមានបេសកម្មតាមស្វែងរកយន្ដហោះនេះយ៉ាងណាក៏ដោយ ក៏មិនឃើញតម្រុយអ្វីជាក់លាក់ដែរ។


ពេលនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសហើយថា នឹងឲ្យក្រុមហ៊ុន Ocean Infinity ដែលជាអ្នកស្រាវជ្រាវរុករកយន្ដហោះបាត់ខ្លួននេះ បញ្ចប់បេសកម្មរបស់ខ្លួន នៅថ្ងៃទី២៩ ខែឧសភា ឆាប់ៗខាងមុខនេះហើយ។ គេនឹងមិនបន្ដការស្វែងរកបន្ថែមទៀតទេ។ ក្រុមហ៊ុន Ocean Infinity បានចាប់ផ្ដើមដំណើររុករក បន្ទាប់ពីបេសកម្មរួមគ្នារបស់ប្រទេសម៉ាឡេស៊ី អូស្រ្ដាលី និង ចិន ត្រូវបានលប់ចោល។


គួរបញ្ជាក់ដែរថា យន្ដហោះ Malaysia Airline ជើងហោះហើរលេខ MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅឆ្នាំ២០១៤ ដែលមានអ្នកដំណើរសរុបចំនួន 239នាក់។ គេមិនអាចរកឃើញដានអ្វីឲ្យច្បាស់ ថាយន្ដហោះនេះធ្លាក់នៅទីណា ឬ បណ្ដាលមកពីមូលហេតុអ្វីឡើយ ហើយមានតែបំណែកខ្លះៗ ដែលគេរកឃើញនៅអាហ្វ្រិក និង នៅកោះផ្សេងៗ៕



ប្រភព៖ https://www.thedenverchannel.com/newsy/the-search-for-missing-flight-mh370-will-end-may-29
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា