ក្រុងប៉េកាំងអន់ចិត្តនឹងអាមេរិកដោយលុបចោលការកោះហៅ ប្រទេសចិនចូលរួមសមយុទ្ធប៉ាស៊ីហ្វិក

686 Views
May 24, 2018

កាលពីម្សិលមិញសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ប្រទេសចិន Wang Yi បាន លើកឡើង នៅក្នុងសន្និតសិតការសែតជាមួយលេខាធិការជាតិអាមេរិក Michael Pompeo ថាសហរដ្ឋអាមេរិកគួរតែបញ្ចប់គំនិតអវិជ្ជមានរបស់ខ្លួន ដែលមានលើប្រទេសចិនក្រោយពីសហរដ្ឋអាមេរិកមិនបានអញ្ជើញប្រទេសចិន​ ចូលទៅក្នុងសមយុទ្ធដែលធ្វើឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

 

 

ជាមួយគ្នានេះដែរលោក Wang Yi ដដែលចាត់ទុកថាការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកមិកកោះហៅប្រទេសចិនទៅក្នុងសមយុទ្ធដែលខ្លួនបានធ្វើឡើង គឺជាការបង្ហាញនូវភាពមិនយោគយល់រវាងគ្នារវាងសហរដ្ឋងាមេរិក និងប្រទេសចិនផងដែរ។

 

យ៉ាងណាមិញភាគីសហរដ្ឋអាមេរិកបានតបបំភ្លឺលើបញ្ហានេះថា ហេតុផលដែល ជាការសម្រេចចិត្តមិនអញ្ជើញប្រទេសចិនចូលរួមដោយសារតែ មុននឹងសមយុទ្ធ រៀបចំឡើង គឺប្រទេសចិនបានបញ្ចូនកម្លាំងរបស់ខ្លួនទៅ ឈរជើងក្នុងតំបន់ សមុទ្រចិនភាគខាងត្បូងដែលកំពុងតែមានជម្លោះ ហើយសហរដ្ឋអាមេរិកក៏បាន ចេញសេចក្តីថ្លែងការណ៍ឲ្យប្រទេសចិនដកកម្លាំងរបស់ខ្លួនជាបន្ទាន់ផងដែរ។

 

 

ភាពល្អក់កកររវាងសហរដ្ឋអាមេរិក និងប្រទេសចិនគឺកាន់តែមានច្រើនឡើងៗ ហាក់ធ្វើឲ្យពិភពលោកកំពុងតែមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងមហាយក្សទាំងពីរ ដោយក្នុងនោះជារឿយៗគឺប្រទេសទាំងពីរតែងតែបង្ហាញ ពីការខ្វែងគំនិតគ្នាមិនចេះចប់៕

Facebook Comment

Related Articles