ខ្លាំងបាត់! ព្រះនាងថ្មីរបស់អង់គ្លេស ធ្លាប់ស្រមៃចង់បានដំណែងធំនៅអាមេរិក
កាលពីពេលថ្មីៗនេះ ពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Harry និង អតីតតារាសម្ដែង Meghan Merkle ដែលពេលនេះបានក្លាយជាព្រះនាង បានធ្វើឲ្យពិភពលោករំជើបរំជួល ហើយព្រះនាងថ្មីរបស់អង់គ្លេសដែលជាជនជាតិអាមេរិកមួយរូបនេះ នៅតែជាប្រធានបទដែលគេលើកយកមកនិយាយ។


ជាក់ស្ដែង មិត្តជិតស្និទ្ធរបស់ Meghan បានបង្ហើបប្រាប់សារព័ត៌មានថា Meghan ធ្លាប់បានប្រាប់ពីក្ដីសុបិននិងមហិច្ឆតាដ៏ធំរបស់នាង។ នាងប្រាប់ថា នាងចង់ក្លាយជាប្រធានាធិបតីអាមេរិក។ Meghan ពោលពាក្យបែបនេះប្រាប់មិត្តភក្ដិ ស្របពេលដែលនាងកំពុងតែចាប់ផ្ដើមទំនាក់ទំនងស្នេហាជាមួយនឹងព្រះអង្គម្ចាស់ Harry។ នាងពិតជាច្បាស់លាស់ណាស់ ដែលអះអាងថា ចង់ក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃណាមួយ។


ប្រភពផ្សេងទៀតក៏បាននិយាយដែរថា នាងចូលចិត្តរឿងនយោបាយណាស់។ ប៉ុន្ដែ នៅក្នុងច្បាប់រាជវង្សអង់គ្លេស រាជវង្សានុវង្សមិនអាចពាក់ព័ន្ធនឹងឆាកនយោបាយបានឡើយ។ ពេលនេះ Meghan កំពុងតែសុំចូលសញ្ជាតិអង់គ្លេសដែលត្រូវចំណាយពេល៣ឆ្នាំ ក្រោយពីរៀបការជាមួយព្រះស្វាមី។ ដូច្នេះ មានតែរង់ចាំមេីលនៅថ្ងៃអនាគតថា ព្រះនាង Meghan នឹងបោះបង់ក្ដីស្រមៃនេះចោល ឬក៏ជំនះខាងរាជវង្សហើយឈានទៅរកក្ដីស្រមៃនេះ?



គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា