គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ស្លាប់២នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែឧសភា​ម្សិលមិញ

541 Views
May 25, 2018

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

 

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្ដតូច៤គ្រឿង, រថយន្ដធុនធំ២គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងប្រជែង។

សូមបញ្ជាក់ថារយៈពេល២៤ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០០លើក បណ្ដាលឲ្យមនុស្សស្លាប់១០៦នាក់ របួសធ្ងន់ចំនួន១៨៥នាក់ និងរបួសស្រាលចំនួន៧៨នាក់៕

 

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87831-2018-05-25-00-09-49.html

 

Facebook Comment

Related Articles