Trump រំសាយកិច្ចប្រជុំជាមួយ Kim Jong-Un ធ្វើឲ្យភាគីកូរ៉េខាងជើងឆ្លើយតបវិញថា…

680 Views
May 25, 2018

នៅថ្ងៃទី២៤ ខែឧសភា នេះ ប្រធានាធិបតីអាមេរិក Donald Trump បានចេញលិខិតប្រកាសលុបចោលជំនួបកំពូលរវាងភាគិរូបលោក និង មេដឹកនាំកូរ៉េខាងជើង Kim Jong-Un ដែលមានគម្រោងធ្វើឡើងនៅសិង្ហបុរី នៅថ្ងៃទី១២ មិថុនា ដោយយោងតាមហេតុផលមួយចំនួន។

 

 

 

Donald Trump បានអះអាងក្នុងលិខិតថា នេះជាពេលវេលាមិនសក្ដិសមសម្រាប់កិច្ចប្រជុំ បណ្ដាលមកពីអាកប្បកិរិយារបស់ថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង និង​ ការព្រួយបារម្ភទៅលើឆន្ទៈបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដូច្នេះជំនួបរវាងភាគិអាមេរិកនិងកូរ៉េខាងជើង នឹងមិនកើតឡើងឡើយនៅ សិង្ហបុរី។ យ៉ាងណាមិញ Trump ក៏បានទុកផ្លូវសម្រាប់កិច្ចប្រជុំនៅថ្ងៃអនាគតដែរ មិនមែនបិទផ្លូវទាំងស្រុងនោះទេ។

 

 

 

ដោយឡែក ភាគីកូរ៉េខាងជើង បានឆ្លើយតបមកវិញថា ទោះបីជាប្រធានាធិបតី Donald Trump លុបចោលជំនួបនេះក៏ដោយ កូរ៉េខាងជើងនៅតែមានឆន្ទៈចង់ជួបជាមួយនឹងលោក Trump គ្រប់ពេលវេលា។ កូរ៉េខាងជើងនៅតែបើកទ្វារ រង់ចាំ ជំនួបដែលនឹងអាចកើតឡើងនៅថ្ងៃអនាគតបន្ដទៀត ដូចជាខាងអាមេរិកដែរ៕

 

 

 

ប្រភព៖ https://edition.cnn.com/2018/05/24/asia/north-korea-donald-trump-summit-intl/index.html

Facebook Comment

Related Articles