បុរសម្នាក់រំលោភកូនស្រីដន្លងខ្លួនឯង និងគំរាមសម្លាប់ចោល ត្រូវកម្លាំងនគរបាលស្រុកភ្នំក្រវាញ ចាប់វាយខ្នោះ
(ពោធិ៍សាត់)៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញ ចាប់វាយខ្នោះ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដែលបានចោទថា បុរសរូបនេះបានចាប់រំលោភកូនស្រីរបស់គាត់ បានសម្រេច៤លើក ហើយគំរាមសម្លាប់។ ការចាប់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ែន ថា អាយុ៥៨ឆ្នាំ ត្រូវជាដន្លងនឹងម្តាយនារីរងគ្រោះឈ្មោះ អ.ស.ខ អាយុ៥១ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បើតាមការរៀបរាប់ទាំងទឹកភ្នែកពីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា រូបនាងត្រូវឈ្មោះ ម៉ែន ថា បានចាប់រំលោភជាច្រើនលើក ហើយរាល់ពេលរំលោភ ឈ្មោះ ម៉ែន ថា តែងតែគម្រាមមិនឲ្យនិយាយប្រាប់ម្តាយនាង និងអ្នកដទៃទេ «បើហ៊ានប្រាប់គេ អញនឹងសម្លាប់ចោល»។

នាងបន្តថា នៅលើកទី៤ នាងមានអារម្មណ៍ភ័យខ្លាំងណាស់ ក៏សម្រេចចិត្តប្រាប់ប្រាប់ម្តាយនាង ភ្លាមនោះ ម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ថា ជនសង្ស័យខាងលើបានចាប់រំលោភកូនស្រីរបស់ខ្លួន ដោយគំរាមសម្លាប់ថែមទៀតផង។

ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ ក៏បានចុះឃាត់ខ្លួនជនសង្ស័យ ហើយយកមកសួរចម្លើយ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន រំលោភទៅលើជនរងគ្រោះនោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវវបានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87962-2018-05-25-12-08-12.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា