ស្ថានតំណាងកម្ពុជានៅប្រទេសចំនួន៤ បន្ដអន្ដរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន២៨នាក់ មកមាតុភូមិវិញ
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ស្ថានតំណាងកម្ពុជាប្រចាំប្រទេសចំនួន៤ បានបន្ដអន្ដរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន២៨នាក់ មកមាតុប្រទេសវិញ ក្រោយរងគ្រោះទៅបរទេស។
បើតាមក្រសួងការបរទេស ទី១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ រៀបចំមាតុភូមិនិវត្តន៍របស់អនីតិជនខ្មែរចំនួន៦នាក់ ដែលរងគ្រោះដោយការជួញដូរមនុស្ស។
ទី២៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន១២នាក់ មកពីខេត្ដកំពត, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង និងខេត្តព្រះវិហារ។
ទី៣៖ ស្ថានឯកគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបុរី បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរម្នាក់ អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ធំ ដែលបានទៅបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសសឹង្ហបុរី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តែមិនអាចទ្រាំទ្រការងារលំបាកនៅទីនោះ។
ទី៤៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទីក្រុងណាននីង ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន០៩នាក់ មកពីខេត្តកណ្ដាល, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្ដកំពង់ធំ, ខេត្ដក្រចេះ និងខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជា ទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់នៅប្រទេសចិន និងបុរសម្នាក់ មកពីខេត្តកំពង់ស្ពឺ ដែលចូលទៅធ្វើការក្នុងប្រទេសចិនដោយខុសច្បាប់៕

ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/87959-2018-05-25-11-58-21.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា