ក្រសួងកសិកម្មផ្អាកការនាំចូលនិងចែកចាយថ្នាំកំចាត់ស្មៅជាបណ្ដោះអាសន្ន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដាក់បំរាមឲ្យម្ចាស់អាជីវម្មនិងដេប៉ូចែកចាយថ្នាំកសិកម្មទាំងអស់ត្រូវផ្អាកការនាំ ចូលនិងចែកចាយថ្នាំកំចាត់ស្មៅគ្រប់ប្រភេទជាបណ្ដោះអាសន្ន។
យោងតាមសេចក្តីជូនដំណឹងដែលក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ដេប៉ូចែកចាយថ្នាំកសិកម្មកំចាត់ស្មៅទាំងអស់ត្រូវផ្អាកការចែកចាយមួយរយៈហើយរងចាំការត្រួតពិនិត្យពីមន្ទីរកសិកម្មរាជធានី-ខេត្ត។ ក្រសួងនេះ ក៏បានណែនាំឲ្យអាជ្ញាធរតាមព្រំដែនត្រូវទប់ស្កាត់ការនាំចូលខុសច្បាប់នូវផងដែរ ថ្នាំកសិកម្មគ្រប់ប្រភេទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
តាមសេចក្តីជូនដំណឹងដដែលនេះ បើមានការប្រើប្រាស់ថ្នាំកំចាត់ស្មៅមន្ត្រីក្រសួងនេះមានតួនាទីធ្វើការណែនាំដល់ អ្នកប្រើប្រាស់ទៅតាមវិធានបច្ចេកទេសដើម្បីជៀសវាងនូវថ្នាក់ជាយថាហេតុ។
សេចក្តីជូនដំណឹងនេះធ្វើឡើងស្របពេលដែល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល និង ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថាករណីពលរដ្ឋ១៣នាក់ស្លាប់និងពលរដ្ឋ២៣៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅខេត្តក្រចេះកាលពីថ្ងៃទី៧ខែឧសភាកន្លងទៅបណ្ដាលមកពីស្រាសដែលផលិតឬលក់ក្នុងមូលដ្ឋានមានសារធាតុមេតាណុលកម្រិតខ្ពស់និងទឹកព្រែកដែលពួកគាត់ប្រើប្រាស់មានសារធាតុគីមីមានកំហាប់ខ្ពស់ដែលបណ្ដាលមកពីថ្នាំសម្លាប់សត្វល្អិតនិងថ្នាំសម្លាប់ស្មៅ។
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា