វីរបុរស Spider-Man ជួយសង្គ្រោះកុមារដែលកំពុងល្បី ទទួលបានសញ្ជាតិបារាំង និង…

1040 Views
May 29, 2018

កាលពីពេលថ្មីនេះ មានបុរសម្នាក់ ឈ្មោះ Mamoudou Gassama ជាជនអន្ដោប្រវេសន៍មកពីប្រទេសម៉ាលី បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតនៅជុំវិញពិភពលោក កោតសរសើរយ៉ាងខ្លាំង ដោយសារតែភាពក្លាហានរបស់គាត់ ហ៊ានប្រថុយជីវិតជួយសង្រ្គោះកុមារម្នាក់ដែលស្ទើរតែធ្លាក់ពីអាគារ នៅប្រទេសបារាំង។

 

 

 

 

រឿងនេះបានល្បីដល់ប្រធានាធិបតី Macron ហើយក៏បានផ្ដល់សញ្ជាតិបារាំងដល់វីរបុរសម្នាក់នេះ ថែមទាំងមានងារជាវីរបុរសជាតិថែមទៀតផង។ គាត់ទទួលបានរហស្សនាម Spider Man ពីមហាជន ហើយវីឌីអូដែលគេថតបាន ពេលដែលគាត់ប្ដូរផ្ដាច់ឡើងទៅជួយកុមារនោះ មានការទស្សនារាប់លាននាក់់ហើយពេលនេះ។

 

 

 

មិនត្រឹមតែទទួលបានសញ្ជាតិបារាំងទេ លោក Mamoudou Gassama ថែមទាំងទទួលបានការងារនៅស្ថាប័នពន្លត់អគ្គិភ័យបារាំងទៀតផង។ លោកប្រធានាធិបតី Macron ក៏បានផ្ដល់កិតិ្តយសឲ្យរូបគេចូលជួបសម្ដែងការគួរសមផងដែរ។ ពិតជាគួរឲ្យសរសើរទឹកចិត្តនិងសេចក្ដីក្លាហានរបស់  Mamoudou Gassama ណាស់ ហើយលោកពិតជាសក្ដិសមទទួលបានសញ្ជាតិបារាំង៕

 

 

 

 

 

មកទស្សនាវីឌីអូជួយសង្គ្រោះរបស់​ Mamoudou Gassama

https://www.youtube.com/watch?v=WISmbOw_bMk

ប្រភព​៖ http://www.ladbible.com/news/inspirational-a-hero-who-saved-a-child-has-been-made-a-french-citizen-20180528

Facebook Comment

Related Articles