មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត! ស្លាប់៣នាក់ និងរបួសម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៩ ខែឧសភា ម្សិលមិញ
833 Views
May 30, 2018
Tags: នាយកដ្ឋាននគរបាលចរាចរណ៍

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, និងរបួសធ្ងន់ម្នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច១គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថារយៈពេល២៩ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩៣លើក បណ្ដាលឲ្យមនុស្សស្លាប់១៣១នាក់ របួសធ្ងន់ចំនួន២១៦នាក់ និងរបួសស្រាលចំនួន៩២នាក់៕
ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/88291-2018-05-29-23-34-55.html
Tags: នាយកដ្ឋាននគរបាលចរាចរណ៍