ករណីឃាតករយកដំបងគប់ស្ត្រីចំណាស់ម្នាក់ស្លាប់ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ
ជនសង្ស័យម្នាក់ ដែលបានយកដំបងឈើ គប់ទៅលើស្ត្រីវ័យចំណាស់ម្នាក់បណ្តាល ឲ្យបាត់បង់ជីវិតនៅស្រុកភ្នំក្រវាញ ក្រោយពីគេចបាត់ស្រមោលបាន១ថ្ងៃ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ នៅចំណុចភូមិអូរស្រាវ ឃុំព្រងិល មានមានករណីយកដំបងឈើគប់ចំ ស្ត្រីម្នាក់បណ្តាលឲ្យស្លាប់។

តាមសម្ថកិច្ចមូលដ្ឋាន ស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហិន អែម ភេទស្រី អាយុ ៥៩ឆ្នាំ។ ជនសង្ស័យ ឈ្មោះ សឿម ស៊ីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីជួយលើកផ្ទះ ជនរងគ្រោះរួចមានការផឹកស៊ី។ ជនសង្ស័យបានទាស់សម្តី នឹងបុរសដែលជាប្តីជនរងគ្រោះឈ្មោះ ថាំង ធី។ ជនសង្ស័យបាន យកដំបងគប់ សំដៅទៅលើប្តី តែបែរជាត្រូវចំប្រពន្ធទៅវិញ គឺខាងលើឆ្អឹងដងកាំបិតខាងស្តាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួន បាត់ស្រមោល៕




ប្រភព៖ http://www.freshnewsasia.com/index.php/en/localnews/88286-2018-05-29-13-29-31.html
គ្រូបង្រៀនជនជាតិឥណ្ឌូណេស៊ីម្នាក់រំលោភសិស្ស ១៣ នាក់
ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធនធម្មជាតិ….នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
សន្និសិទកំពូលលើកទី១៥ (COP-15) នៅទីក្រុងគួនមីង សាធារណរដ្ឋប្រជាមានិតចិន
ក្រសួងបរិស្ថាន ទទួលម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹង៥០គ្រឿងពីក្រុមហ៊ុន ជីប ម៉ុង
អាជ្ញាធរជាតិអប្សរាប្រារព្ធខួប២៥ឆ្នាំ….!!
អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពាលីនៅប្រាសាទអង្គរខាង លិចដើម្បីសុំសេចក្តីសុខ សប្បាយនៅក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា