រថយន្តហាយឡែនដឺ បើកបត់មិនប្រយ័ត្នត្រូវ ម៉ូតូអាយខុនបើកបុកមួយទំហឹងបណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់!

743 Views
June 5, 2018

ភ្នំពេញ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណះពួកគេជិះម៉ូតូលឿនជ្រុលបុកជាមួយរថយន្តហាយឡែនឌ័រដែលបត់មិនប្រយ័ត្ន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាស៧មករាខាងកើត តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សុី ស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះឈួនវិសាល ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរកាត់ដេ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិធំ ឃុំកំពែង ស្រុកគីវង់ ខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេែលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកអាយខុន ពណ៍ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1AV 8036 ជិះគ្នា៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់មិនចាំស្លាកលេខ ធ្វើដំណើរចុះពីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកើតហើយបានបត់ត្រឡប់ឆ្វេងដៃបំរុងបត់ត្រឡប់ក្រោយវិញដោយមិនបានប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមម្នាក់និង២នាក់ទៀតរងរបួសធ្ងន់ស្រាល់។

ភ្លាមៗនោះរថយន្តបានបើកគេចខ្លួនបាត់ស្រមោលចំណែកអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនយកឯកសារមកទទួលយកវិញ៕

Cr Video:កំសាន្ត ពេញមួយថ្ងៃ

Facebook Comment

Related Articles