រាជរដ្ឋាភិបាល ផ្ដោតសំខាន់ទៅលើបញ្ហា៤ ដើម្បី ថែរក្សា និងអភិរក្សរតំបន់ រមណីយ៍ដ្ឋានអង្គរ ឲ្យមាននិរន្តរភាព !

1309 Views
June 9, 2018

រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតសំខាន់ទៅលើបញ្ហាចំនួន៤ ដើម្បី ការពារថែរក្សា និងអភិរក្សរតំបន់រមណីដ្ឋានអង្គរឲ្យកាន់តែទទួលបាននិរន្តរភាព និងការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបានកាន់ច្រើន។លោក ជុំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរអប្សារាបានឲ្យដឹង ក្នុងកិច្ចប្រជុំ (អាយស៊ីស៊ីអង្គរនៅខេត្តសៀមរាបថា កត្តាទំាងបួន ដែលរាជរដ្ឋាភិបាលអនុវត្តកិច្ចគាំពារតំបន់អង្គរ ឲ្យធានាបាននិរន្តភាពនោះគឺ

Image may contain: 1 person, sky, cloud, crowd and outdoor

Image may contain: 5 people, people standing and outdoor

ទី១ ការប្រជុំជាទៀងទាត់ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់អង្គរ ទី២ ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយមានអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ដើម្បី ឲ្យផែនការមេរបស់ជាតិស្របគ្នាជាមួយនិងផែនការមេរបស់ក្រសួងទេសចរណ៍ក្រសួងបរិស្ថាន និងសហគមន៏ទីបី ជំរុញលទ្ធិផលលំនឹង នៃការអភិរក្ស និងអភិវឌ្ឍន៍ បានទៅដល់ដៃសហគមន៍ និងទីបួនគឺសុខសន្តិភាព នៃគោលនយោបាយឈ្នេះៗរបស់រាជរដ្ឋាភិបាលដែលជាកត្តាសន្តិភាព។

Image may contain: 6 people, people standing, outdoor and nature

លោក ជុំទាវបន្តថា ការផ្ដោតទៅលើកត្តាទាំងបួន និងដោយសារការអភិរក្សបញ្ជូលតំបន់អង្គរជាក្នុងបេតិកភ័ណ្ឌពិភពលោកមានរយៈពេល ២៥ឆ្នាំមកហើយដូច្នេះវាមានលក្ខណៈប្រែប្រួលមួយចំនួនក្នុង ការគ្រប់គ្រង់ដែលតំរូវអោយមានការរៀបចំនូវប្លង់មេដែលទាក់ទងនិងតំបន់អង្គរទាំងមូល។ លោក ជំទាវនបានឲ្យដឹងទៀតថា ក្នុងរយៈពេល២៥ឆ្នាំ នៃការចុះបញ្ចីរបេតិកភ័ណ្ឌ និងការគ្រប់គ្រងបានធ្វើឲ្យតំបន់អង្គរទទួលបាននូវនិរន្តរភាព ទាក់ទាញភ្ញៀវទេសចរ ការថែទាំអភិរក្សប្រាសាទ ដែល ធ្វើអង្គរនៅតែមានសក្ដានុពល សំរាប់ទាក់ទាញនៅភ្ញៀវទេសចរ។

Image may contain: outdoor

ភាពជោគជ័យ ដែលបានមកពីការថែរក្សាការពារអង្គរកន្លងមក មិនមែនជាការចៃដន្យទេ គឺកម្ពុជាបានបង្កើតនៅផែនការច្បាស់លាស់ ហើយអ្វីដែលមិនអាចកាត់ផ្ដាច់បាន គឺមានតួរអង្គពីរសំខាន់ គឺឯកឧត្ដមវណ្ណមុន្នីវណ្ណ និងសម្ដេចសុខអាន ដែលបានខិត ខំប្រឹងប្រែងធ្វើឲ្យតំបន់អង្គររក្សាបាននូវតម្លៃរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនារាប់លានអ្នកក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា៖ ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ជូលក្នុងសម្បត្តិបេតិភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ល្អឯក ក្នុងចំណោមទីតាំងរាប់ពាន់ទៀត នៅលើពិភពលោក។ ក្រោយពីការដាក់បញ្ជូលប្រាសាទអង្គរវត្តក្នុងសម្បត្តិបេតិភណ្ឌពិភពលោកមកនោះ មានប្រទេសជាច្រើនចូលរួមក្នុងកិច្ចការអភិរក្ស និងជួសជុលស្តារឡើងវិញនៅប្រាសាទមួយចំនួន ក្នុងតំបន់រម្មណីយដ្ឋានអង្គរវត្តនេះ៕

 

Image may contain: one or more people, people standing and outdoor

Image may contain: one or more people, people standing, tree, outdoor and nature

Facebook Comment

Related Articles